អេ អឹម ខេ បានចូលរួមកម្មវិធីសន្និសីទ និងពិព័រណ៍ទឹកស្អាតកម្ពុជាលើកទី៥នៅសណ្ឋាគារ សុខាភ្នំពេញ

ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ អេ អឹម ខេ បានចូលរួមកម្មវិធីសន្និសីទ និងពិព័រណ៍ទឹកស្អាតកម្ពុជា លើកទី៥ ដែលស្ដីអំពីប្រធានបទ “ទឹកដើម្បីនិរន្តរភាពអនាគត” ដែលបានរៀបចំនៅសណ្ឋាគារ សុខាភ្នំពេញ។

កម្មវិធីនេះផងដែរប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហែម វណ្ណឌី ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូត អូស្រ្តាលីប្រចាំនៅកម្ពុជា រួមទាំងមានការចូលរួមពីសំណាក ក្រុមប្រឹក្សាភិបាល តំណាងក្រុមហ៊ុន ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន និងបុគ្គលិកសមាគមជាច្រើននាក់។

គួរបញ្ជាក់ផងដែរថា សម្រាប់អតិថិជន និងអាជីវករទឹកស្អាតដែលមានបំណងចង់ពង្រីកអាជីរកម្មផ្គត់ផ្គង់ទឹកស្អាតរបស់ខ្លួន អាចស្នើកម្ចីសម្រាប់សេវាករទឹកស្អាត ពី អេ អឹម ខេ បាន ដែលទំហំកម្ចីធំជាងមុន រហូតដល់ $500,000 និងមានរយៈពេលវែងរហូតដល់ ១០ឆ្នាំ។

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងទៅកាន់លេខ 023 22 02 02 ឬ 1800 200 200 (ឥតគិតថ្លៃសេវា)។