អេ អឹម ខេ បានចូលរួមព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌ CIA First Fun Run

កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ អេ​ អឹម ខេ មានកិត្តិយសបានចូលរួមជាមួយ សាលារៀនអន្តរជាតិ CIA First ក្នុងព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌ CIA First Fun Run 2024 នៅមជ្ឈមណ្ឌលកោះពេជ្រ។ ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងអបអរសាទរខួប ២០ឆ្នាំនៃការបង្កើតសាលាអន្តរជាតិ និងរៃអង្គាសប្រាក់ជូនកាកបាទក្រហមកម្ពុជា និងមូលនិធិគន្ធបុប្ផាកម្ពុជា។