ស្ថាប័នបីពួតដៃគ្នា ប្រកាសភាពជាដៃគូយុទ្ធសាស្រ្តលើបច្ចេកវិទ្យាសុខាភិបាលឌីជីថលនៅកម្ពុជា
«កិច្ចសហការយុទ្ធសាស្ត្រដែលផ្លាស់ប្តូរបទពិសោធន៍នៃការទូទាត់សេវាសុខាភិបាលឌីជីថលសម្រាប់ប្រជាពលរដ្ឋកម្ពុជា»
ភ្នំពេញ កាលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក្រុមហ៊ុនផ្តល់សេវាកម្មទូទាត់ប្រាក់ប្រទេសចិន UnionPay និងក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាល Pethyoeung បានរួមគ្នាប្រកាសភាពជាដៃគូយុទ្ធសាស្រ្តក្នុង «ពិធីចុះអនុស្សរណៈយោគយល់លើការប្រើប្រាស់កាតឥណពន្ធ AMK UnionPay និង Pethyoeung ជាផ្លូវការ» ប្រារព្ធឡើងនៅការិយាល័យកណ្តាល អេ អឹម ខេ។ កិច្ចសហការយុទ្ធសាស្រ្តនេះ ធ្វើឡើងក្នុងគោលបំណងផ្តល់នូវដំណោះស្រាយទូទាត់ឌីជីថល និងច្នៃប្រឌិត សម្រាប់សេវាសុខាភិបាលក្នុងប្រទេសកម្ពុជា ជាមួយអត្ថប្រយោជន៍រួមមាន៖
– ការបញ្ចុះតម្លៃ 7% សម្រាប់អតិថិជនដែលជាម្ចាស់កាតឥណពន្ធ AMK UnionPay Pethyoeung co-branded cards ធ្វើការណាត់ចួបជាមួយមន្ទីរពេទ្យរដ្ឋ និងឯកជន ក្នុងប្រទេសកម្ពុជា តាមរយៈកម្មវិធីទូរសព្ទដៃ e-health ID ឬទំនាក់ទំនងផ្ទាល់ទៅកាន់ ពេទ្យយើង ក្នុងការណាត់ជួប ដើម្បីពិគ្រោះ ឬព្យាបាលជម្ងឺតាមបណ្តាមន្ទីរពេទ្យជាសមាជិកទូទាំងប្រទេស។
– ដំណោះស្រាយទូទាត់ឆ្លាតវៃប្រកបដោយសុវត្ថិភាពសម្រាប់សេវាសុខភាពឌីជីថលតាមរយៈកាតឥណពន្ធ AMK UnionPay – ការពង្រីកលទ្ធភាពទទួលបានសេវាសុខភាពឌីជីថលតាមរយៈកម្មវិធីទូរសព្ទដៃ e-health ID app
លោក គា បូរាណ ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានមានប្រសាសន៍ថា «ខ្ញុំពិតជាសេចក្តីសោមនស្សរីករាយ និងមានមោទនភាពដែលបានចាប់ដៃគូជាមួយស្ថាប័នធំៗពីរគឺ ក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាល Pethyoeung និង UnionPay ក្នុងការផ្តល់នូវដំណោះស្រាយទូទាត់ងាយស្រួល និងសុវត្ថិភាពបែបឌីជីថលក្នុងវិស័យសុខាភិបាល។» លោកបានបន្តថា «កិច្ចសហការយុទ្ធសាស្រ្តនេះ ធ្វើឲ្យ អេ អឹម ខេ ភ្ជាប់គម្លាតរវាងសេវាហិរញ្ញវត្ថុ និងសេវាសុខាភិបាល តាមទម្រង់ឌីជីថល ជាមួយនឹងបទពិសោធន៍ទូទាត់ប្រកបដោយភាពរលូនតាមរយៈកាតឥណពន្ធ AMK UnionPay។»
លោកស្រី ប៉ុង លីមសាន ស្ថាបនិក និងប្រធាននាយកប្រតិបត្តិរបស់ Pethyoeung Healthtech បានមានប្រសាសន៍ថា៖ «ភាពជាដៃគូនេះ ជាជំហានសក្តានុពលមួយក្នុងការភ្ជាប់សេវាសុខាភិបាល និងសេវាហិរញ្ញវត្ថុកម្ពុជាកាន់តែទំនើប ជូនដល់ប្រជាពលរដ្ឋ ឲ្យស្របទៅតាមសម័យបច្ចេកវិទ្យា និង AI។ ប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថលរបស់ ពេទ្យយើង បង្កភាពងាយស្រួល និងឆ្លាតវៃ ក្នុងការស្វែងរកមន្ទីរពេទ្យរដ្ឋ និងឯកជន ដើម្បីពិគ្រោះ ព្យាបាលជម្ងឺ ឬតាមដានប្រវតិ្តវេជ្ជសាស្រ្តតាមរយៈកម្មវិធីទូរសព្ទដៃ e-health ID។»
ភាពជាដៃគូយុទ្ធសាស្ត្រនេះ តំណាងឱ្យការប្តេជ្ញាចិត្តរួមគ្នារបស់ស្ថាប័នទាំងបីក្នុងការផ្លាស់ប្តូរលទ្ធភាពទទួលបានសេវាថែទាំសុខភាពនៅកម្ពុជា តាមរយៈការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាទូទាត់ប្រកបដោយសុវត្ថិភាពរបស់ AMK UnionPay ជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាសុខភាពប្រកបដោយនវានុវត្តន៍របស់ Pethyoeung នឹងធ្វើឲ្យសេវាថែទាំសុខភាពកាន់តែមានគុណភាព លទ្ធភាពទទួលបាន និងតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងអស់។
គួរបញ្ជាក់ផងដែរថា អេ អឹម ខេ តែងតែស្វែងរកនូវគំនិតថ្មីៗ ក្នុងការសម្រួលដល់ការទូទាត់ឌីជីថលប្រចាំថ្ងៃលើ AMK Mobile និងរីករាយជាមួយការទូទាត់តាមកាតឥណពន្ធ AMK UnionPay ទទួលបានប្រាក់ត្រឡប់ 1% ឥតដែនកំណត់។ ឥឡូវនេះ អតិថិជនអាចអញ្ជើញមកបើកកាតឥណពន្ធ AMK UnionPay នៅការិយាល័យ អេ អឹម ខេ ណាមួយដែលនៅជិតលោកអ្នក ឬអ្នកអាចបង្កើតកាតឥណពន្ធ AMK UnionPay បានដោយខ្លួនឯងគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដោយគ្រាន់តែអនុវត្តតាមជំហានខាងក្រោមនេះ៖
១. ចុចលើមុខងារ «កាត»
២ . ចុចលើសញ្ញា «បូក»
៣. ជ្រើសយក «កាតឥណពន្ធ»
៤. បំពេញព័ត៌មាន
៥. ចុច «ដាក់ស្នើ» ៦. បញ្ចូលលេខសម្ងាត់ ៦ខ្ទង់ រួចជាការស្រេច