AMK, UnionPay, និង Pethyoeung

ត្រៀមប្រកាសភាពជាដៃគូ

លើបច្ចេកវិទ្យាសុខាភិបាលឌីជីថលនៅកម្ពុជា

«កិច្ចសហការយុទ្ធសាស្ត្រដែលនឹងផ្លាស់ប្តូរបទពិសោធន៍នៃការទូទាត់សេវាសុខាភិបាលឌីជីថលសម្រាប់ប្រជាពលរដ្ឋកម្ពុជា»

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក្រុមហ៊ុនផ្តល់សេវាកម្មទូទាត់ប្រាក់ប្រទេសចិន UnionPay និងក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាល Pethyoeung កំពុងត្រៀមប្រកាសភាពជាដៃគូយុទ្ធសាស្រ្តក្នុងការផ្តល់នូវដំណោះស្រាយទូទាត់ឌីជីថល និងច្នៃប្រឌិត សម្រាប់សេវាសុខាភិបាលក្នុងប្រទេសកម្ពុជាខាងមុខនេះ។

ការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យាសុខាភិបាលរបស់ Pethyoeung ជាមួយនឹងដំណោះស្រាយទូទាត់ប្រកបដោយសុវត្ថិភាពតាមរយៈកាតឥណពន្ធ AMK UnionPay នឹងបង្កើតឱ្យមានបទពិសោធន៍ថ្មីមួយសម្រាប់ការទូទាត់លើសេវាសុខាភិបាលប្រកបដោយភាពងាយស្រួល និងជឿនលឿន។

កិច្ចសហការនេះ រំពឹងថានឹងនាំមកនូវអត្ថប្រយោជន៍រួមមាន៖

– ដំណោះស្រាយទូទាត់ប្រកបដោយសុវត្ថិភាពសម្រាប់សេវាសុខភាពឌីជីថលជាមួយកាតឥណពន្ធ AMK UnionPay

– ការទូទាត់ងាយស្រួលសម្រាប់សេវាពិគ្រោះយោបល់

– កម្មវិធីលើកទឹកចិត្តពិសេសសម្រាប់អ្នកប្រើប្រាស់

– ការពង្រីកលទ្ធភាពទទួលបានសេវាសុខភាពឌីជីថល ការប្រកាសជាផ្លូវការ គ្រោងធ្វើឡើងនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ ក៏ដូចជាបង្ហាញបន្ថែមអំពីភាពជាដៃគូនេះ ដែលអាចផ្លាស់ប្តូរបទពិសោធន៍នៃការទូទាត់សេវាសុខាភិបាលឌីជីថលនៅកម្ពុជា។