អេ អឹម ខេ បានចូលរួមកិច្ចប្រជុំថ្នាក់តំបន់ ស្ដីពី «គម្រោងហិរញ្ញប្បទានធនាគារសហគ្រាសធុនតូច និងមធ្យម» និងការជ្រើសរើសប្រតិបត្តិករសម្រាប់គម្រោង «ការកែលម្អលទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជននៅកម្ពុជា ដើម្បីពង្រីកវិសាលភាពផ្គត់ផ្គង់ទឹកស្អាត»
កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ អេ អឹម ខេ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្តីពី “គម្រោងហិរញ្ញប្បទានធនាគារសហគ្រាសធុនតូច និងមធ្យម” និងការជ្រើសរើសប្រតិបត្តិករសម្រាប់គម្រោង “ការកែលម្អលទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជននៅកម្ពុជា ដើម្បីពង្រីកវិសាលភាពផ្គត់ផ្គង់ទឹកស្អាត” ដែលរៀបចំនៅខេត្តបាត់ដំបង សម្រាប់សមាជិកជាប្រតិបត្តិករមកពីខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។ ក្នុងកិច្ចប្រជុំនេះផងដែរមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តបាត់ដំបង និងសហការី ប្រធានសមាគម និងក្រុមប្រឹក្សាភិបាល តំណាងក្រុមហ៊ុន ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន និងបុគ្គលិកសមាគមសរុបចំនួន ៨៦នាក់។