អេ អឹម ខេ បានចូលរួមព្រឹត្តិការណ៍ វេទិកាជជែកពិភាក្សាអំពីពាណិជ្ជកម្ម និងផ្គូផ្គងពាណិជកម្មប្រចាំឆ្នាំ២០២៤

ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ អេ អឹម ខេ បានចូលរួមក្នុងព្រឹត្តិការណ៍ វេទិកាជជែកពិភាក្សាអំពីពាណិជ្ជកម្ម និងផ្គូផ្គងពាណិជកម្មប្រចាំឆ្នាំ២០២៤ ធ្វើឡើងនៅ សណ្ឋាគារ សុខា អង្គរ សៀមរាប ក្នុងគោលបំណងផ្ដោតលើឱកាសវិនិយោគក្នុងប្រទេសកម្ពុជា ទៅលើវិស័យ ទេសចរណ៍ អចលនទ្រព្យ វិស័យកសិកម្ម។ មិនត្រឹមតែប៉ុណ្ណោះ ស្តង់របស់ អេ អឹម ខេ ក៏បានដាក់បង្ហាញនូវកម្មវិធីទូរសព្ទមួយមានឈ្មោះថា ‘កម្មវិធីទូរសព្ទដៃទន្លេសាប’ ដែលបង្កើតឡើងដើម្បីជួយជម្រុញការដាក់លក់ផលិតផលកសិកម្មសម្បូរបែបតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប ឬទីផ្សារអនឡាញ ដែលជួយឲ្យកសិករ និងអ្នកផ្គត់ផ្គង់ផលិតផលកសិកម្មងាយស្រួលលក់ជាងមុនចំណាយតិច ចំណេញពេលវេលា បង្កើនការលក់ ជាពិសេសធ្វើឲ្យអតិថិជនស្គាល់ផលិតផលរបស់ពួកគេកាន់តែទូលំទូលាយ។​

អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៤៧កន្លែង និងភ្នាក់ងារប្រមាណជិត ៧,០០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុស ត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។