សេវាបើកប្រាក់បៀវត្សរ៍

សន្សំពេលវេលា កាត់បន្ថយការចំណាយ និងមានសុវត្ថិភាពខ្ពស់។ សេវាកម្មបើកប្រាក់បៀវត្សរ៍របស់ អេ អឹម ខេ ផ្តល់ជូននិយោជកក្នុងការគ្រប់គ្រងសាច់ប្រាក់ និងផ្តល់ប្រាក់បៀវត្សរ៍ដល់និយោជិតរបស់ខ្លួនយ៉ាងងាយស្រួល។

និយោជិតអាចទទួលបានប្រាក់របស់ខ្លួនយ៉ាងងាយ ២៤ ម៉ោង/សប្តាហ៍ តាមរយៈការិយាល័យ ទូអេធីអឹម/ស៊ីឌីអឹម កម្មវិធីធនាគារចល័ត និងភ្នាក់ងារ អេ អឹម ខេ ទូទាំងប្រទេស។ និយោជិតអាចរៀបចំផែនការហិរញ្ញវត្ថុ និងដកប្រាក់នៅពេលណាដែលខ្លួនត្រូវការ និង/ឬ ទុកសម្រាប់សន្សំសម្រាប់សេចក្តីត្រូវការនាពេលខាងមុខ។ អេ អឹម ខេ ផ្តល់ជូនអត្រាការប្រាកខ្ពស់លើការសន្សំរបស់ពួកគាត់ និងផ្តល់នូវអត្ថប្រយោជន៍ផ្សេងទៀតជាច្រើនជាមួយសេវាហិរញ្ញវត្ថុដ៏សម្បូបែបរបស់ អេ អឹម ខេ ដូចជា៖ សេវាប្រាក់កម្ចី និងប្រាក់បញ្ញើជាដើម។ និយោជិតក៏ទទួលបាននូវការបញ្ចុះតម្លៃជាច្រើនជាមួយដៃគូអាជីវកម្មរបស់ អេ អឹម ខេ ទូទាំងប្រទេស។

លក្ខណៈផលិតផល និងអត្ថប្រយោជន៍

លក្ខណៈផលិតផលបរិយាយ
រូបិយប័ណ្ណខ្មែររៀល/ដុល្លា/បាត
តម្រូវឱ្យមានប្រាក់ដំបូងគ្មាន
ម្ចាស់គណនីទទួលបានការ អេធីអឹម មិនគិតថ្លៃសេវា
ឯកសារតម្រូវ ១. និយោជកត្រូវមានគណនីសន្សំជាមួយ អេ អឹម ខេ និងមានកិច្ចព្រមព្រៀងសេវាបើកប្រាក់ខែ
២. បុគ្គលិកក្រុមហ៊ុនត្រូវមានគណនីសន្សំជាមួយ អេ អឹម ខេ ដែលមានរូបិយប័ណ្ណដូចនិយោជក
តម្លៃសេវាសមរម្យ
បណ្តាញប្រតិបត្តិការបុគ្គលិកក្រុមហ៊ុនអាចដកប្រាក់ពីគណនីប្រាក់ខែរបស់ពួកគេជាមួយបណ្តាញ អេ អឹម ខេ ទូទាំងប្រទេសដូចជា៖ ការិយាល័យ ភ្នាក់ងារ និងអេធីអឹម

 លក្ខខណ្ឌ

ឯកសារតម្រូវ

សម្រាប់ព័ត៌មានបន្ថែម