កម្មវិធី «សន្សំពិន្ទុច្រើន បានរង្វាន់ច្រើន ជំនាន់ទី២»
កម្មវិធី សន្សំពិន្ទុច្រើន បានរង្ចាន់ច្រើន បានត្រលប់មកវិញហើយ។ កម្មវិធីនេះបង្កើតឡើងគឺក្នុងគោលបំណង លើកទឹកចិត្តដល់អតិថិជនដែលបានប្រើប្រាស់សេវាធនាគារចល័ត AMK Mobile ដើម្បីបញ្ចូលកាតទូរស័ព្ទ ទូទាត់វិក្កយបត្រផ្សេងៗ និងវេរលុយទៅក្រៅប្រទេស។ កម្មវិធី សន្សំពិន្ទុច្រើន បានរង្វាន់ច្រើន ជំនាន់ទី២ មានលក្ខណៈពិសេសដូចខាងក្រោម៖
១. ប្រភេទប្រតិបត្តិការ និងពិន្ទុ
ខាងក្រោមនេះគឺជាតារាងប្រភេទប្រតិបត្តិការ និងចំនួនពិន្ទុដែលទទួលបានក្នុងពេលធ្វើប្រតិបត្តិការ៖
ប្រភេទប្រតិបត្តិការ | ចំនួនពិន្ទុ |
---|---|
វេរលុយទៅក្រៅប្រទេស | ១ប្រតិបត្តិការ = ២ពិន្ទុ |
បញ្ចូលកាតទូរសព្ទ | ១ប្រតិបត្តិការ = ១ពិន្ទុ |
បង់វិក្កយបត្រផ្សេងៗ | ១ប្រតិបត្តិការ = ១ពិន្ទុ |
២. ស្កេនទូទាត់តាម AMK KHQR នៅតាមដៃគូអាជីវកម្ម
អតិថិជនអាចប្រើប្រាស់ពិន្ទុរបស់ខ្លួន ដែលទទួលបានពីការធ្វើប្រតិបត្តិការ ទៅទូទាត់ជាមួយដៃគូអាជីវកម្ម អេ អឹម ខេ បាននៅគ្រប់ទីកន្លែង។ ពិន្ទុអាចធ្វើការទូទាត់ជាមួយដៃគូអាជីវកម្មបាន គឺត្រូវមានចាប់ពី ២៥ពិន្ទុឡើងទៅ ហើយ ១០០ពិន្ទុ ស្មើនឹង ១ដុល្លារ ឬ ៤០០០រៀល។
៣. ប្ដូរវត្ថុអនុស្សាវរីយ៍
ក្រៅពីការប្រើប្រាស់ពិន្ទុ ដើម្បីទូទាត់ជាមួយដៃគូអាជីវកម្ម អេ អឹម ខេ អតិថិជនក៏មានជម្រើសក្នុងការផ្លាស់ប្ដូរពិន្ទុជាវត្ថុអនុស្សាវរីយ៍នៅការិយាល័យ អេ អឹម ខេ ទាំង ៣៣សាខា*។
ល.រ | ឈ្មោះ | ចំនួនពិន្ទុ |
---|---|---|
1 | Tumbler(ដបទឹក) | 600 Points |
2 | Umbrella(ឆ័ត្រ) | 400 Points |
សម្គាល់៖
* សាខាទាំង៣៣ ដែលអាចប្ដូរពិន្ទុជាអនុស្សាវរីយ៍
1. ភ្នំពេញ | 18. កំពត |
2. ផ្សារដើមគ | 19. តាកែវ |
3. បឹងកក់មួយ | 20. បន្ទាយមានជ័យ |
4. ឬស្សីកែវ | 21. ប៉ៃលិន |
5. ជ្រោយចង្វារ | 22. បាត់ដំបង |
6. ច្បារអំពៅ | 23. ពោធិ៍សាត់ |
7. ដង្កោ | 24. ព្រៃវែង |
8. វេងស្រេង | 25. ព្រះសីហនុ |
9. ជម្ពូវ័ន | 26. ព្រះវិហារ |
10. អង្គស្នួល | 27. មណ្ឌលគិរី |
11. កណ្ដាល | 28. រតនគិរី |
12. កោះកុង | 29. សួង |
13. ក្រចេះ | 30. សៀមរាប |
14. កំពង់ចាម | 31. ស្ទឹងត្រែង |
15. កំពង់ឆ្នាំង | 32. ស្វាយរៀង |
16. កំពង់ធំ | 33. ឧត្ដរមានជ័យ |
17. កំពង់ស្ពឺ |