ស្កេន អេ អឹម ខេ ចូលរួមចំណែកបរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា

មន្ទីរពេទ្យគន្ធបុប្ផា ជាមន្ទីរពេទ្យសប្បុរសធម៌ និងមន្ទីរពេទ្យកុមារថ្នាក់ជាតិដ៏ធំបំផុតនៅកម្ពុជា មានលោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ ជាស្ថាបនិក។ មន្ទីរពេទ្យទទួលការពិនិត្យ និងព្យាបាលកុមាររាប់លានករណីក្នុងមួយឆ្នាំៗ ប្រកបដោយគុណភាព មិនគិតថ្លៃសេវា និងមិនមានការរើសអើង ដែលនេះជាផ្នែកដ៏សំខាន់មួយនៃការផ្ដល់ការថែទាំសុខុមាលភាពទារក និងកុមារ ក្នុងការទទួលបានសេវាថែទាំសុខភាពជឿនលឿន។ ស្របតាមទស្សនវិស័យវែងឆ្ងាយរបស់ អេ អឹម ខេ ដែលបាននឹងកំពុងខិតខំដើម្បីសង្គមកម្ពុជា និងយកចិត្តទុកដាក់លើទំនួលខុសត្រូវសង្គមដើម្បីភាពប្រសើរនៃប្រជាជនកម្ពុជា យើងបានផ្តួចផ្តើមកម្មវិធីជួយសង្គមដ៏ធំមួយ និងមិនធ្លាប់មានពីមុន ក្នុងឆ្នាំ២០២៤។

អេ អឹម ខេ ចាប់ផ្តើមដំណើរការកម្មវិធីជួយសង្គមរបស់អាជីវករ មានឈ្មោះថា «ស្កេន AMK ដើម្បីកុមារកម្ពុជា» ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ នេះតទៅ។ រាល់ការស្កេនទូទាត់ប្រាក់របស់អតិថិជនពីគ្រប់ធនាគារលើ AMK KHQR នៅតាមដៃគូអាជីវកម្ម អេ អឹម ខេ ក៏ដូចជាម្ចាស់អាជីវកម្ម ដែលទទួលការទូទាត់តាម AMK KHQR នឹងចូលរួមចំណែកបរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា។ រាល់ការស្កេនទូទាត់ អេ អឹម ខេ នឹងបរិច្ចាគថវិកាជំនួសអ្នក ចំនួន១០០រៀល/ប្រតិបត្តិការ។

បើស្កេនផេ ត្រូវតែ អេ អឹម ខេ!

អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៤៧កន្លែង និងភ្នាក់ងារប្រមាណជិត ៧,០០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុស ត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។