អេ អឹម ខេ និង ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម បានចុះហត្ថលេខាព្រមព្រៀងភាពជាដៃគូក្នុងការផ្តល់ដំណោះស្រាយសន្សំ និងទូទាត់ឆ្លាតវៃ
ភ្នំពេញ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និង ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម (BVM Petroleum) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូក្នុងការបើកគណនីកូនឆ្លាតជូនបុគ្គលិករបស់ក្រុមហ៊ុន និងការទូទាត់បែបឌីជីថលតាម AMK Mobile ធ្វើឡើងនៅការិយាល័យកណ្តាលរបស់ អេ អឹម ខេ វេលាម៉ោង ១០ព្រឹក។ គណនីកូនឆ្លាត អេ អឹម ខេ ជាប្រភេទគណនីសន្សំដែលទទួលបានអត្រាការប្រាក់រហូតដល់ ៣%/ឆ្នាំ ព្រមទាំងទទួលបានធានារ៉ាប់រងឥតគិតថ្លៃរហូតដល់ ២០០.០០០ដុល្លារ។
លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ បានមានប្រសាសន៍ថា «យើងពិតជាមានសេចក្ដីសោមនស្សរីករាយដែលបានជ្រើសរើសជាដៃគូក្នុងការផ្តល់ដំណោះស្រាយសន្សំបែបឆ្លាតវៃ ជូនដល់បុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន ព្រមទាំងជួយសម្រួលដល់ការគ្រប់គ្រងហិរញ្ញវត្ថុឲ្យកាន់តែងាយស្រួល ទំនើប និងបែបឌីជីថល»។ យើងសង្ឃឹមយ៉ាងមុតមាំថា ភាពជាដៃគូនេះ នឹងធ្វើឲ្យក្រុមហ៊ុនទាំងពីរកាន់តែមានភាពរីកចម្រើនរួមទាំងគុណភាព និងសេវាកម្ម»។ តំណាងឲ្យ អេ អឹម ខេ យើងនឹងនាំយកនូវអ្វីដែលថ្មី ទំនើប និងសម្បូរបែបដើម្បីបម្រើសេចក្តីត្រូវការរបស់អតិថិជនឲ្យកាន់តែល្អ»។
លោកស្រី មាស គន្ធា នាយិការង របស់ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម បានសម្តែងនូវសេចក្តីរីករាយក្នុងភាពជាដៃគូសហការនេះថា«យើងខ្ញុំ មានសេចក្តីសោមនស្សរីករាយដែលបានចាប់ដៃគូសហការជាមួយ អេ អឹម ខេ ដើម្បីផ្តល់ភាពងាយស្រួល និងផ្តល់ជូនអត្ថប្រយោជន៍បន្ថែមពីលើអត្ថប្រយោជន៍ជាច្រើនដែលក្រុមហ៊ុនយើងបាន និងកំពុងផ្តល់ជូនបុគ្គលិកតាមរយៈគណនីសន្សំនេះ។ នេះ ជាផ្នែកមួយនៃការតាំងចិត្តយ៉ាងមុតមាំក្នុងការគិតគូរពីសុខុមាលភាព និងការការពារវែងឆ្ងាយសម្រាប់បុគ្គលិករបស់ពួកយើង»។
លោកស្រី បានបន្តថា «កន្លងមក ប៊ីវីអឹម បាន និងកំពុងសហការជាមួយ អេ អឹម ខេ ជាដៃគូទូទាត់បែបឌីជីថលមួយ ក្នុងកម្មវិធី អានុភាព (ANUPHEAP) ដែលជាកម្មវិធីទូរសព្ទបង្កើតឡើងដោយ ប៊ីវីអឹម ដើម្បីជួយសម្រួលដល់ការចាក់ប្រេងឥន្ធនៈប្រចាំថ្ងៃរបស់អតិថិជនយើង។ យើងខ្ញុំ សង្ឃឹមថា ប៊ីវីអឹម និង អេ អឹម ខេ នឹងបន្តសហការក្នុងភាពជាដៃគូ ដើម្បីជួយសម្រួលដល់អតិថិជន និងបុគ្គលិកទាំងពីរស្ថាប័ន ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់ប្រជាពលរដ្ឋកម្ពុជា»។
អំពី អេ អឹម ខេ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៤៧កន្លែង និងភ្នាក់ងារប្រមាណជិត ៧.០០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុស ត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។
អំពី ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម (BVM Petroleum)
ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម គឺជាក្រុមហ៊ុននាំចូល លក់ និងចែកចាយ ប្រេងឥន្ធនៈ ក្នុងស្រុកឈានមុខមួយក្នុងវិស័យប្រេងឥន្ធនៈនៅព្រះរាជាណាចក្រកម្ពុជាតាំងពីឆ្នាំ២០០៨មក។ ចក្ខុវិស័យរបស់ ប៊ីវីអឹម គឺជាក្រុមហ៊ុនផ្គត់ផ្គង់ថាមពលក្នុងស្រុកដែលផ្តល់នូវវឌ្ឍនភាពប្រកបដោយនិរន្តរភាពដល់ប្រជាពលរដ្ឋកម្ពុជា។ តាមរយៈការផ្គត់ផ្គង់ប្រេងឥន្ធនៈដែលមានគុណភាពខ្ពស់ និងសេវាកម្មដែលមានវិជ្ជាជីវៈ ប៊ីវីអឹម ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ដែលពួកគេជាអ្នកប្រើប្រាស់ចុងក្រោយ ម្ចាស់អាជីវកម្មដែលប្រើប្រាស់ប្រេងឥន្ធនៈ និងម្ចាស់ស្ថានីយតាមបណ្តាខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្ន មានស្ថានីយបំពាក់ពាណិជ្ជសញ្ញារបស់ ប៊ីវីអឹម សរុបចំនួន ៩៨ស្ថានីយ នៅក្នុង១៧ ខេត្ត ក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ផ្នែកសេវាជំនួយអតិថិជន ០៩៥ ៥៥៥ ៨០១ ជារៀងរាល់ថ្ងៃ ពីម៉ោង ៧៖៣០ព្រឹក ដល់ ៥៖០០ល្ងាច ឬចូលទៅកាន់គេហទំព័ររបស់យើង https://bvmpetroleum.com/