ស្វាគមន៍ការចាប់រង្វាន់លើកទី១ នៃយុទ្ធនាការ «លុយក៏បាន ឡានក៏ឈ្នះ»
កាលពីដើមខែមេសា ឆ្នាំ២០២៤ កន្លងទៅ អេ អឹម ខេ បានប្រកាសដំណើរការយុទ្ធនាការថ្មីប្រចាំឆ្នាំ គឺយុទ្ធនាការ «លុយក៏បាន ឡានក៏ឈ្នះ» សម្រាប់អតិថិជនថ្មី និងចាស់។ អតិថិជនគ្រាន់តែធ្វើប្រតិបត្តិការណាមួយដូចជា ប្រាក់កម្ចី គណនីសន្សំមានកាលកំណត់ គណនីកូនឆ្លាត សេវាធនាគារចល័ត AMK Mobile ដៃគូអាជីវកម្ម និងធ្វើប្រតិបត្តិការតាមភ្នាក់ងារ អេ អឹម ខេ នោះនឹងទទួលបានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ដូចជា រថយន្ត Ford Ranger XL 2024 ម៉ូតូ Honda Dream 2024 និងទឹកប្រាក់ ៥០០.០០០រៀល ជាច្រើនរង្វាន់ ទឹកប្រាក់សរុបជាង ៤០០.០០០.០០០ រៀល។
នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ អេ អឹម ខេ នឹងធ្វើការផ្សាយបន្តផ្ទាល់ការចាប់រង្វាន់លើកទី១ ជូនដល់អតិថិជនដែលចូលរួមជាមួយយុទ្ធនាការ «លុយក៏បាន ឡានក៏ឈ្នះ» កន្លងមក គិតចាប់ពីថ្ងៃទី១ ខែមេសា រហូតមកដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ យើងនឹងធ្វើការចាប់រង្វាន់រកអតិថិជនសំណាងសរុប ៦០រូប ដែលនឹងទទួលបានរង្វាន់ដូចជា ម៉ូតូ Honda Dream 2024 ចំនួន១០គ្រឿង និងទឹកប្រាក់ ៥០០.០០០ រៀល ចំនួន៥០រង្វាន់។
សូមអតិថិជនទាំងអស់ ចូលរួមរង់ចាំទស្សនាការផ្សាយបន្តផ្ទាល់នៃកម្មវិធីចាប់រង្វាន់លើកទី១ នៅលើទំព័រហ្វេសបុកផ្លូវការរបស់ អេ អឹម ខេ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ចាប់ពីម៉ោង១២ ថ្ងៃត្រង់តទៅ។
អំពី អេ អឹម ខេ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៤៧កន្លែង និងភ្នាក់ងារប្រមាណជិត ៧.០០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុស ត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។