ដៃគូរសហការ EMQ

ឥលូវនេះអ្នកអាចវេរលុយទៅក្រៅប្រទេស រហូតដល់១០​ប្រទេស: ចិន, ម៉ាឡេស៊ី, ថៃ, វៀតណាម,ហុងកុង, ជប៉ុន, ហ្វីលីពីន, កូរ៉េ ខាងត្បូង, សិង្ហបុរី និង​ ឥណ្តូនេស៊ី តាមរយៈដៃគូរ EMQ ។ ផ្ទេរប្រាក់ទៅកាន់ក្រុមគ្រួសារជាទីស្រលាញ់របស់អ្នក និង មិត្តភក្តិបានយ៉ាងងាយស្រួល និង សុវត្ថិភាព តាមរយៈកម្មវិធីទូរស័ព្ទ អេ អឹម ខេ ឬ ក៏តាមសាខារបស់អេ អឹម ខេ ទាំង១៥០ នៅទូទាំងប្រទេស។

កម្រិតចំនួនទឹកប្រាក់ ដែលអាចផ្ទេរបានប្រចាំថ្ងៃ

ដៃគូដកប្រាក់ ក្រៅប្រទេសរួមមាន៖

វេរលុយដោយប្រើកម្មវិធី  AMK Mobile

  1. បើក​កម្មវិធី​ AMK​ Mobile
  2. សូមចុច “វេរលុយ” ជ្រើសរើស  វេរលុយក្រៅប្រទេស បន្ទាប់មកជ្រើសរើស ​វេរលុយក្រៅប្រទេសតាម EMQ
  3. ជ្រើសរើស “ប្រទេស”:​ ចិន,ហុងកុង, ឥណ្តូនេស៊ី, ជប៉ុន, ម៉ាឡេស៊ី,ហ្វីលីពីន, កូរ៉េ ខាងត្បូង, សិង្ហបុរី, ថៃ និង វៀតណាម
  4. ជ្រើសរើស ប្រភេទប្រតិបត្តិការ:​ គណនី​ / សាច់ប្រាក់ /​ Wallet
  5. ជ្រើសរើស ធនាគារដៃគូ, បំពេញព័ត៌មានចាំបាច់
  6. បញ្ជាក់ព័ត៌មានដែលបានចញ្ចូល
  7. បញ្ចូលលេខកូដ PIN របស់អ្នក ដើម្បីបញ្ចប់ប្រតិបត្តិការ


គោលការណ៍ និង លក្ខខណ្ឌ

សំគាល់៖

ចិន:
សម្រាប់អតិថិជនទទួលប្រតិបតិ្តការដំបូង តម្រូវអោយបំពេញព័ត៌មានតាមរយៈ លីងដែលផ្តល់ដោយដៃគូរ EMQ ដោយការផ្ញើរសារទៅកាន់អ្នកទទួល ហើយកំណត់ពេលត្រឹម៧២ម៉ោងដើម្បីផ្តល់ពត៌មានទាំងអស់នេះ។ ប្រតិបត្តិការនេះសម្រាប់តែការវេរលុយទៅកាន់ពលរដ្ឋចិនដែលមានអត្តសញ្ញាណប័ត្រចិនតែប៉ុណ្ណោះ។
កូ​រ៉េ​ ខាងត្បូង:
ការវេរលុយស្មើរ ឬលើសពី ១,០០០,០០០ វ៉ុន តម្រូវអោយមានពត៌មានអ្នកទទួលបន្ថែម ហើយ បើវេរក្រោម ១,០០០,០០០ វ៉ុន មិនតម្រូវអោយផ្តល់ពត៌មានបន្ថែមទេ ។ សម្រាប់តម្រូវការពត៌មានបន្ថែម នឹងត្រូវផ្ញើរសារ ឬ អ៊ីម៉ែលទៅអ្នកទទួលដើម្បីផ្តល់ឯកសារបន្ថែម។