កម្ចីជាក្រុម
កម្ចីជាក្រុម ជាប្រភេទផលិតផលដែលប្រើប្រាស់វិធីសាស្រ្តក្នុងការចងក្រងជាក្រុមធានាកម្ចី។ វិធីសាស្រ្តនេះ គឺផ្តល់អាទិភាពឲ្យអតិថិជនក្នុងការជ្រើសរើសក្រុមដោយខ្លួនឯង ដោយមានសមាជិកចាប់ពី ២នាក់ ទៅ ៦នាក់ ហើយបង្កើតបានជាធនាគារភូមិ ដែលមានចំនួន ២០ក្រុម ឬមានសមាជិកក្រុមរហូតដល់ ១០០នាក់។
លក្ខណៈផលិតផល និងអត្ថប្រយោជន៍
លក្ខណៈផលិតផល | បរិយាយ |
---|---|
រូបិយប័ណ្ណ | ប្រាក់រៀល |
អត្រាការប្រាក់ | ត្រឹមតែ ១.៥០% ប៉ុណ្ណោះ |
ទំហំកម្ចី | រហូតដល់ ៤,០០០,០០០ រៀល |
រយៈពេលកម្ចី | រហូតដល់ ២៤ ខែ |
របៀបបង់សង | មានភាពបទបែន |
ប្រភេទទ្រព្យបញ្ចាំ | មិនតម្រូវអោយមានដាក់ទ្រព្យធានា |
លក្ខខណ្ឌ
- តម្រូវធានាកម្ចីគ្រប់សមាជិកក្នុងក្រុម
- អតិថិជនត្រូវមានអាយុចាប់ពី ១៨ ដល់ ៧០ ឆ្នាំ
- មានអាស័យដ្ឋានអចិន្រ្តៃយ៍នៅក្នុងប្រទេសកម្ពុជា
- មានប្រាក់ចំណូលទៀងទាត់ ឬអ្នករកស៊ីដែលមានប្រាក់ចំណូល
ឯកសារតម្រូវ
- ឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណជាតិខ្មែរ / ឯកសារបញ្ជាក់ដោយអាជ្ញាធរមានសមត្ថកិច្ច
- ចងក្រងសមាជិកក្រុមដោយស្ម័គ្រចិត្តចាប់ពី ២នាក់ រហូតដល់ ៦នាក់
របៀបស្នើសុំ
- សូមអញ្ជើញទៅកាន់សាខា អេ អឹម ខេ ណាមួយដែលនៅជិតលោកអ្នកបំផុត។ បុគ្គលិករបស់យើងរង់ចាំស្វាគមន៍ និងធ្វើការណែនាំលោកអ្នកលម្អិត ឬទំនាក់ទំនងតាមរយៈ ៖ 023 220 202 ឬ 1800 200 200 (ឥតគិតថ្លៃ)។
- សូមចុចត្រង់នេះសំរាប់អាស័យដ្ឋានសាខារបស់យើងខ្ញុំ