១.គណនីមានកាលកំណត់សម្រាប់ឯកត្តជន
ជាប្រភេទគណនីដែលផ្តល់ជូនអតិថិជនឯកត្តជននូវអត្រាការប្រាក់ខ្ពស់ សម្រាប់អតិថិជនដែលមានបំណងក្នុងការដាក់ប្រាក់តម្កល់ជាសាច់ប្រាក់ និងទទួលបានផលចំណេញការប្រាក់យ៉ាងឆាប់រហ័សក្នុងរយៈពេលជាក់លាក់ណាមួយ ដែលអតិថិជនអាចជ្រើសរើសដកការប្រាក់ជាប្រចាំខែ ឬ នៅចុងវគ្គ។
លក្ខណៈផលិតផល និងអត្ថប្រយោជន៍
លក្ខណៈផលិតផល | បរិយាយ |
---|---|
រូបិយប័ណ្ណ | រៀល/ដុល្លារ |
អត្រាការប្រាក់ប្រចាំឆ្នាំ | *សូមពិនិត្យតារាងខាងក្រោម |
រយៈពេល | ១ខែរហូតដល់ ៣៦ខែ |
ទឹកប្រាក់ដាក់សន្សំ | ១០០,០០០ រៀល/ ២៥ដុល្លារ |
ឯកសារបញ្ជាក់កម្មសិទ្ធិគណនី | វិញ្ញាបនប័ត្រប្រាក់សន្សំ |
ពន្ធលើការប្រាក់ | ៦% សម្រាប់និវាសជន ១៤% សម្រាប់អនិវាសជន |
ទីតាំងបើកគណនី | • ការិយាល័យ អេ អឹម ខេ ក្នុងម៉ោងធ្វើការ • បុគ្គលិក អេ អឹម ខេ ក្នុងម៉ោងធ្វើការ • សេវាធនាគារចល័ត AMK Mobile |
លក្ខខណ្ឌដកប្រាក់ | ដកប្រាក់នៅចុងកាលបរិច្ឆេទដែលបានកំណត់ ឬពេលបិទគណនី |
អត្ថប្រយោជន៍ | |
ថ្លៃសេវា | • មិនគិតថ្លៃសេវាសម្រាប់ការបើក ឬបិទគណនី • ៨០០០រៀល ឬ ២ដុល្លារសម្រាប់ការស្នើរសុំកាត អេធីអឹម ឬឯកសារបញ្ជាក់កម្មសិទ្ធគណនីថ្មីក្នុងករណីបាត់ |
អត្រាការប្រាក់
I. លក្ខខណ្ឌតម្រូវសម្រាប់បើកគណនី
- ជាអតិថិជន (និវាសនជន /អនិវាសនជន) ត្រូវមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ
- ឯកសារបញ្ជាក់អត្តសញ្ញាណច្បាប់ដើម និងមានសុពលភាព ដូចជា អត្តសញ្ញាណប័ណ្ណ /លិខិតឆ្លងដែន /សៀវភៅគ្រួសារ /ឯកសារបញ្ជាក់អត្តសញ្ញាណដែលចេញដោយអាជ្ញាធរ និងឯកសារពាក់ព័ន្ធផ្សេងទៀត
II. របៀបស្នើសុំ
- អាចទៅកាន់សាខា អេ អឹម ខេ ណាមួយដែលនៅជិតលោកអ្នកបំផុត។ បុគ្គលិករបស់យើងខ្ញុំរង់ចាំស្វាគមន៍ និងធ្វើការណែនាំលោកអ្នកលម្អិត ឬទំនាក់ទំនងតាមរយៈ ៖ 023 220 202 ឬ 1800 200 200 (ឥតគិតថ្លៃ)។
- សូមចុចត្រង់នេះសម្រាប់អាសយដ្ឋានសាខារបស់យើងខ្ញុំ