គណនីសោធននិវត្តន៍

ជាប្រភេទគណនីដែលបានបង្កើតឡើងសម្រាប់អតិថិជនដែលមានប្រាក់ចំណូលទៀងទាត់ និង គិតពីស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនក្នុងវ័យចំណាស់ អាចធ្វើការសន្សំជាមួយ អេ អឹម ខេ ឲ្យបានទៀងទាត់ជាប្រចាំខែ តាមចំនួនទឹកប្រាក់ដែលបានកំណត់នៅពេលបើកគណនីដំបូង។ បន្ថែមលើអត្រាការប្រាក់ អតិថិជននឹងទទួលបានប្រាក់លើកទឹកចិត្ត៥% លើប្រាក់សន្សំប្រចាំខែ និងសេវាធានារ៉ាប់រងពិការភាព និងមរណភាពបណ្តាលមកពីគ្រោះថ្នាក់រហូតដល់៣០០%​ នៃសមតុល្យក្នុងគណនី (មិនលើស ២០០.០០០ ដុល្លារអាមេរិក)។

លក្ខណៈផលិតផល និងអត្ថប្រយោជន៍

លក្ខណៈផលិតផល   បរិយាយ
រូបិយប័ណ្ណ រៀល/ដុល្លារ
អត្រាការប្រាក់ប្រចាំឆ្នាំ ២,០០%
រយៈពេល រហូតដល់ ៦០ខែ
ទឹកប្រាក់ដាក់ដំបូង ២០,០០០ រៀល/ ៥ដុល្លារ
ទឹកប្រាក់ដាក់សន្សំប្រចាំខែ ២០,០០០ រៀល/ ៥ដុល្លារ
ឯកសារបញ្ជាក់កម្មសិទ្ធិគណនី ប័ណ្ណគណនីសន្សំ
ពន្ធលើការប្រាក់ ៦% សម្រាប់និវាសជន ១៤% សម្រាប់អនិវាសជន
ទីតាំងបើកគណនី ការិយាល័យ អេ អឹម ខេ ក្នុងម៉ោងធ្វើការ
បណ្ដាញប្រតិបត្តិការ អាចដាក់ប្រាក់នៅគ្រប់បណ្ដាញប្រតិបត្តិការ អេ អឹម ខេ ដូចជា៖
•     ការិយាល័យ អេ អឹម ខេ ក្នុងម៉ោងធ្វើការ
•     ភ្នាក់ងារ អេ អឹម ខេ ទូទាំងប្រទេស
•     សេវាធនាគារចល័ត AMK Mobile
•     ម៉ាស៊ីនដក ដាក់ប្រាក់ស្វ័យប្រវត្តិ អេ អឹម ខេ
ការគណនាការប្រាក់ ការប្រាក់ត្រូវបានគណនានៅចុងកាលបរិច្ឆេទដែលបានកំណត់
លក្ខខណ្ឌដកប្រាក់ ដកប្រាក់នៅចុងកាលបរិច្ឆេទដែលបានកំណត់ ឬពេលបិទគណនី
អត្ថប្រយោជន៍  
សេវាបន្ថែម មិនគិតថ្លៃក្នុងការស្នើសុំរបាយការណ៍គណនី
ថ្លៃសេវា •     មិនគិតថ្លៃសេវាសម្រាប់ការបើក ឬបិទគណនី
•     ៨០០០រៀល ឬ ២ដុល្លារសម្រាប់ការស្នើរសុំកាត អេធីអឹម ឬឯកសារបញ្ជាក់កម្មសិទ្ធគណនីថ្មីក្នុងករណីបាត់
អត្ថប្រយោជន៍បន្ថែម •     បន្ថែមប្រាក់ឧបត្ដម្ភ ៥,០០% លើទឹកប្រាក់ដាក់សន្សំប្រចាំខែ
•     ទទួលបានការធានារ៉ាប់រងលើគ្រោះថ្នាក់ ដោយឥតគិតថ្លៃ ដែលមានចំនួនទឹកប្រាក់នៃការធានារហូតដល់ ៣០០% នៃចំនួនទឹកប្រាក់សរុបដែលមាននៅក្នុងគណនីប្រចាំខែ ឬអតិបរមា ២០០,០០០ដុល្លារ។

I. លក្ខខណ្ឌតម្រូវសម្រាប់បើកគណនី
• ជាអតិថិជន (និវាសនជន /អនិវាសនជន) ត្រូវមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ
• ឯកសារបញ្ជាក់អត្តសញ្ញាណច្បាប់ដើម និងមានសុពលភាព ដូចជា អត្តសញ្ញាណប័ណ្ណ /លិខិតឆ្លងដែន /សៀវភៅគ្រួសារ /ឯកសារបញ្ជាក់អត្តសញ្ញាណដែលចេញដោយអាជ្ញាធរ និងឯកសារពាក់ព័ន្ធផ្សេងទៀត

II. របៀបស្នើសុំ