គណនីងាយស្រួល
ជាប្រភេទផលិតផលសន្សំដែលមានលក្ខណៈងាយស្រួល និងអាចបត់បែនបានក្នុងការដាក់-ដកប្រាក់ បាននៅពេលដែលមានតម្រូវការសាច់ប្រាក់ និងទទួលបានអត្រាការប្រាក់កាន់តែខ្ពស់ ប្រសិនបើមានសាច់ប្រាក់ក្នុងគណនីកាន់តែច្រើន។
លក្ខណៈផលិតផល និងអត្ថប្រយោជន៍
លក្ខណៈផលិតផល | បរិយាយ |
---|---|
រូបិយប័ណ្ណ | រៀល/ដុល្លារ |
អត្រាការប្រាក់ប្រចាំឆ្នាំ | រហូតដល់ ៣,៥% |
ទឹកប្រាក់ដាក់ដំបូង | ១០០០ រៀល/ ១ដុល្លារ |
សមតុល្យតម្កល់អប្បបរមា | មិនតម្រូវ |
ឯកសារបញ្ជាក់កម្មសិទ្ធិគណនី | កាតអេធីអឹម ឬប័ណ្ណគណនីសន្សំ |
ពន្ធលើការប្រាក់ | ៤% សម្រាប់និវាសជន ១៤% សម្រាប់អនិវាសជន |
ទីតាំងបើកគណនី | • ការិយាល័យ អេ អឹម ខេ ក្នុងម៉ោងធ្វើការ • បុគ្គលិក អេ អឹម ខេ ក្នុងម៉ោងធ្វើការ • សេវាធនាគារចល័ត AMK Mobile |
បណ្ដាញប្រតិបត្តិការ | អាចដំណើរការប្រតិបត្តិការនៅគ្រប់បណ្ដាញប្រតិបត្តិការ អេ អឹម ខេ ដូចជា៖ • ការិយាល័យ អេ អឹម ខេ ក្នុងម៉ោងធ្វើការ • បុគ្គលិក អេ អឹម ខេ ក្នុងម៉ោងធ្វើការ • សេវាធនាគារចល័ត AMK Mobile • ម៉ាស៊ីនដក ដាក់ប្រាក់ស្វ័យប្រវត្តិ អេ អឹម ខេ • ម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិរបស់សមាជិក CSS |
អត្ថប្រយោជន៍ | |
សេវាបន្ថែម | មិនគិតថ្លៃ លើសេវាបន្ថែមដូចខាងក្រោម៖ • ការស្នើរសុំរបាយការណ៍គណនី • កាតអេធីអឹម • ការភ្ជាប់សេវាធនាគារចល័ត AMK Mobile • និងទទួលបានការជូនដំណឹងពត័មានគណនីតាមរយៈទូរសព្ទដៃ • ម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិរបស់សមាជិក CSS |
ថ្លៃសេវា | • មិនគិតថ្លៃសេវាសម្រាប់ការបើក ឬបិទគណនី • មិនគិតថ្លៃសេវាកម្ម អេធីអឹម ប្រចាំឆ្នាំ • គិតថ្លៃសេវាតាមរយៈពេលនៃការមិនប្រើប្រាស់គណនី សម្រាប់គណនីសកម្មលើសពី ១២ខែ • ៨០០០រៀល ឬ ២ដុល្លារសម្រាប់ការស្នើរសុំកាត អេធីអឹម ឬឯកសារបញ្ជាក់កម្មសិទ្ធគណនីថ្មីក្នុងករណីបាត់ |
អត្រាការប្រាក់
I. លក្ខខណ្ឌតម្រូវសម្រាប់បើកគណនី
- ជាអតិថិជន (និវាសនជន /អនិវាសនជន) ត្រូវមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ
- ឯកសារបញ្ជាក់អត្តសញ្ញាណច្បាប់ដើម និងមានសុពលភាព ដូចជា អត្តសញ្ញាណប័ណ្ណ /លិខិតឆ្លងដែន /សៀវភៅគ្រួសារ /ឯកសារបញ្ជាក់អត្តសញ្ញាណដែលចេញដោយអាជ្ញាធរ និងឯកសារពាក់ព័ន្ធផ្សេងទៀត
II. របៀបស្នើសុំ
- អាចទៅកាន់សាខា អេ អឹម ខេ ណាមួយដែលនៅជិតលោកអ្នកបំផុត។ បុគ្គលិករបស់យើងខ្ញុំរង់ចាំស្វាគមន៍ និងធ្វើការណែនាំលោកអ្នកលម្អិត ឬទំនាក់ទំនងតាមរយៈ ៖ 023 220 202 ឬ 1800 200 200 (ឥតគិតថ្លៃ)។
- សូមចុចត្រង់នេះសម្រាប់អាសយដ្ឋានសាខារបស់យើងខ្ញុំ