កិច្ចសហការប្រតិបត្តិការលើមធ្យោបាយទូទាត់រវាងក្រុមហ៊ុនធានារ៉ាប់រង ភីភល & ផាតនើរ អុីន សួរេន ភីអិលស៊ី និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី
នៅថ្ងៃអង្គារ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៣ ក្រុមហ៊ុនធានារ៉ាប់រង ភីភល & ផាតនើរ អុីនសួរេន ភីអិលស៊ី (ភីភីអាយ) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី (អេ អឹម ខេ) បានចុះហត្ថលេខាធ្វើកិច្ចសហប្រតិបត្តិការលើមធ្យោបាយទូទាត់ និងពង្រឹងភាពជាដៃគូរបស់ក្រុមហ៊ុនទាំងពីរអោយកាន់តែប្រសើរ និងពង្រីកវិសាលភាពសេវាកម្មក្រុមហ៊ុន អោយមានភាពរីកចម្រើនប្រកបដោយចីរភាព។
ការងារនេះនឹងផ្ដល់ជូនអតិថិជនក៏ដូចជាអ្នកប្រើប្រាស់សេវាកម្មធានារ៉ាប់រងរបស់ក្រុមហ៊ុនធានារ៉ាប់រង ភីភីអាយ ទទួលបាននូវភាពងាយស្រួលក្នុងការទូទាត់ថ្លៃបុព្វលាភធានារ៉ាប់រង តាមរយៈកម្មវិធីអាប់ (APP) របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដែលបានតម្លើងក្នុងទូរស័ព្ទដោយរហ័ស និងសុវត្ថិភាពដែលជាជម្រើសមួយដ៏ល្អសម្រាប់អ្នកប្រើប្រាស់ ស្របទៅតាមការវិវត្តនៃបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន។
លើសពីនេះ អតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក៏ដូចជាអ្នកប្រើប្រាស់សេវាកម្មធានារ៉ាប់រងរបស់ ក្រុមហ៊ុនធានារ៉ាប់រង ភីភីអាយ អាចធ្វើការទូទាត់ថ្លៃបុព្វលាភធានារ៉ាប់រងយ៉ាងងាយស្រួលគ្រប់ទីកន្លែង តាមរយៈភ្នាក់ងារ អេ អឹម ខេ ជាង៦០០០កន្លែង និងគ្រប់សាខាគ្រឹះស្ថានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ទូទាំងព្រះរាជាណាចក្រកម្ពុជា។
ក្រោមកិច្ចសហប្រតិបត្តិការរវាង ក្រុមហ៊ុនធានារ៉ាប់រង ភីភីអាយ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ យើងមានភាពជឿជាក់យ៉ាងម៉ុតមាំថា អតិថិជនរបស់ក្រុមហ៊ុនទាំងពីរនឹងទទួលបាននូវភាពងាយស្រួល ឆាប់រហ័ស និងមានទំនុកចិត្តកាន់តែខ្ពស់តាមរយៈការប្រើប្រាស់សេវាកម្មមធ្យោបាយទួទាត់យ៉ាងទូលំទូលាយ។
អតិថិជនទាំងអស់អាចធ្វើការទំនាក់ទំនងមកកាន់ ក្រុមហ៊ុនធានារ៉ាប់រង ភីភីអាយ តាមរយៈលេខទូរសព្ទ ០១៥ ៧៨ ០០ ៧៨ ឬ info@peoplenpartners.com ឬមកកាន់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ តាមរយៈលេខទូរសព្ទ ០២៣ ២២០ ២០២ ឬ ១៨០០ ២០០ ២០០ ឬ customerservice@amkcambodia.com ដើម្បីទទួលបានការណែនាំទាក់ទងនឹងព័ត៍មានលំអិតសេវាកម្មផ្សេងៗ។