សេវាធានារ៉ាប់រងអាយុជីវិត
ក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ក៏ដូចជាការផ្តល់ភាពងាយស្រួលជូនអតិថិជនប្រើប្រាស់សេវាកម្មនៅកន្លែងតែមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បាននាំយកសេវាធានារ៉ាប់រងអាយុជីវិត តាមរយៈភាពជាដៃគូចែកចាយរបស់យើងជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា) ក្នុងការជ្រើសរើសម៉ូឌែលណែនាំអតិថិជន ដែលជាផ្នែកមួយដ៏សំខាន់នៃដំណើរការរៀបចំផែនការហិរញ្ញវត្ថុ ដោយទទួលបានការការពាររយៈពេលវែងជូនអតិថិជនរបស់ខ្លួន ។
អត្ថប្រយោជន៍៖
- មរណភាព ឬ ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍ (១០០% នៃទឹកប្រាក់សរុបដែលបានធានារ៉ាប់រងនឹងផ្តល់ជូន)
- អត្ថប្រយោជន៍ធានារ៉ាប់រងនៅថ្ងៃផុតកំណត់ (ផ្តល់ជូនប្រាក់ចំនួន ១០០% នៃទឹកប្រាក់សរុបដែលបានធានារ៉ាប់រងនៅពេលផុតកំណត់រយៈពេលបណ្ណសន្យារ៉ាប់រង ទោះបីមាន ឬ គ្មានករណីមរណភាពក៏ដោយ)
- លើកលែងការបង់បុព្វលាភធានារ៉ាប់រង (រាល់បុព្វលាភនាពេលអនាគត នឹងត្រូវលើកលែងក្នុងករណីអ្នកបង់ បុព្វលាភទទួលមរណភាព ឬ ពិការភាពទាំងស្រុង និងអចិន្ត្រៃយ៍)
- អត្ថប្រយោជន៍ទឹកប្រាក់ទទួលបានតាមការកំណត់ (នឹងផ្តល់ជូនអត្ថប្រយោជន៍ជាសាច់ប្រាក់ដែលបានធានាជាទៀងទាត់ ទោះបីមាន ឬ គ្មានករណីមរណភាព ឬ ពិការភាពក៏ដោយ)
អំពីផលិតផល៖
- អាយុចាប់ផ្តើមធានា (ចាប់ពី ១ ឆ្នាំ ទៅ ៥៥ ឆ្នាំ)
- រយៈពេលបណ្ណសន្យារ៉ាប់រង (៦, ៩, ១២ និង ១៥ ឆ្នាំ)
- ការទូទាត់បុព្វលាភ (ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស ប្រចាំឆ្នាំ)
- ទឹកប្រាក់ត្រូវបានធានាអប្បបរមា ៣,០០០ ដុល្លារអាមេរិក អតិបរមា មិនកំណត់