អេ អឹម ខេ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលអនុវត្តយ៉ាងពេញលេញទៅតាមគោលការណ៍ការពារអតិថិជន ពី SMART CAMPAIGN
2016-Dec-01 09:03 [Viewed : 888]

រាជធានីភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បានទទួលនូវវិញ្ញាបនបត្រស្តី អំពីការអនុវត្ត យ៉ាងពេញលេញនូវគោលការណ៍ការពារអតិថិជន ពី SMART CAMPAIGN ដែលជាស្ថាប័នអន្តរជាតិក្នុងការ បង្រួបបង្រួមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជុំវិញពិភពលោកឲ្យមានគោលដៅរួមមួយគឺចាត់ទុកអតិថិជនជាកម្លាំង

ដែលជំរុញឲ្យមានភាពរីកចម្រើនក្នុងវិស័យមីក្រូហិរញ្ញវត្ថុទាំងមូលនិងធ្វើការវាយតម្លៃទៅលើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទាំងអស់ ដែលបានអនុវត្តយ៉ាងពេញលេញទៅតាមគោលការណ៍ការពារអតិថិជន។ ក្នុងការទទួលបានវិញ្ញាបនបត្រ    នេះ អេ អឹម ខេ ទទួលបានការសម្របសម្រួល និងការគាំទ្រផ្នែកបច្ចេកទេសពីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) ។

គោលការណ៍ការពារអតិថិជននេះ បានបង្កើតឡើងក្នុងគោលបំណងដើម្បីជួយទ្រទ្រង់ដល់វិស័យហិរញ្ញវត្ថុទាំងមូល ដោយផ្តោតភាពសំខាន់ទៅលើការចួលរួមចំណែកក្នុងកិច្ចការងារសង្គម និង ស្ថិរភាពហិរញ្ញវត្ថុ។ គោលការណ៍ការពារ អតិថិជន គឺជាលក្ខខណ្ឌស្តង់ដាអប្បបរមា ដែលអតិថិជនរំពឹងថានឹងទទួលបាននៅពេល ដែលពួកគាត់ប្រើប្រាស់ ផលិតផល និងសេវាកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ការការពារអតិថិជនរបស់ខ្លួនមិនត្រឹមតែជាការងារត្រឹមត្រូវ ដែលយើងកំពុងធ្វើទេតែវាគឺជាការងារដែលឆ្លាតវៃបំផុតដែលយើងត្រូវតែធ្វើ។

លោកស្រី អ៊ីសាប៊ែល បារេស (Isabelle Barrès) ជានាយិកាប្រតិបត្តិ SMART CAMPAIGN  បានលើកឡើងថា “ខ្ញុំសូមអបអរសាទរ ដ៏ស្មោះអស់ពីចិត្ដដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម​ ខេ ដែលទទួលបានវិញ្ញាបនបត្រ

ទទួលស្គាល់នេះ។  អេ អឹម ខេ ពិតជាមានឆន្ទៈ និងការ​ប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធ្វើការងារដើម្បីបម្រើដល់

អតិថិជនក្រីក្ររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់ហើយនេះបានបង្ហាញឲ្យឃើញថា អេ អឹម ខេ ពិតជាសមនឹងទទួលបាននូវពានរង្វាន់ដ៏ធំនេះ ដែលជាឧទារណ៍ជាក់ស្តែង នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុទាំងមូល នៅប្រទេសកម្ពុជា”។

គោលការណ៍ការការពារអតិថិជន ដែលរៀបចំឡើងដោយ SMART CAMPAIGN  នេះបានប្រកាសជាសាធារណៈ ដល់ស្ថាប័នណាដែល បានផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជនរបស់ខ្លួន  ដោយបានអនុវត្តយ៉ាងពេញលេញទៅតាម គោលការណ៍នៃការការពារអតិថិជនទាំង ៧ចំណុចដូចជា៖

១. ការអភិវឌ្ឍ និងការចែកចាយផលិតផលដែលសមស្រប (Appropriate product design and delivery)

២. ការការពារពីបំណុលវណ្ឌក (Prevention of Over-indebtedness)

៣. តម្លាភាព(Transparency)

៤. ការកំណត់ថ្លៃដែលមានការទទួលខុសត្រូវ (Responsible Pricing)

៥. ប្រព្រឹត្តទៅលើអតិថិជនដោយការគោរព និងស្មើភាពគ្នា (Fair and respectful treatment of clients)

៦. យន្តការឆ្លើយតបចំពោះមតិយោបល់អតិថិជន (Mechanisms for complaint resolution) និង

៧. ការរក្សាព័ត៌មានឯកជនរបស់​អតិថិជន (Privacy of client data)។ សូមបញ្ចាក់ដែរថាតាមការអនុវត្តជាក់ស្តែង    អេ អឹម ខេ បានបន្ថែម មួយចំណុចទៀត លើគោលការណ៍ទាំងប្រាំពីររបស់ SMART CAMPAIGN គឺសេរីភាពនៃការជ្រើសរើស​(ផលិតផល និងសេវាកម្ម)។

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បានមានប្រសាសន៍ថា  “អតិថិជនជោគជ័យ អេ អឹម ខេ ក៏ជោគជ័យដែរ ដូច្នេះហើយបានជាយើងតែងតែធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំ

ក្នុងការធ្វើការងាររបស់យើង ដើម្បីជួយ​ដល់ប្រជាពលរដ្ឋក្រីក្រ ដើម្បីធ្វើឲ្យជីវភាពរបស់ពួកគាត់មានភាពប្រសើរឡើង។ ការទទួលបានវិញ្ញាបនបត្រ បានបង្ហាញឲ្យ​ឃើញអំពីកិច្ចខិតខំប្រឹងប្រែងរបស់ អេ អឹម ខេ ក្នុងការអនុវត្តកិច្ចការងារសង្គម ក្នុងវិស័យមីក្រូហិរញ្ញវត្ថុទាំងមូល ដែលបានផ្តោតការយកចិត្តទុកដាក់យ៉ាងសំខាន់ដល់អតិថិជន។ ក្នុង​នោះផង​ដែរ យើងក៏បានអនុវត្តយ៉ាងពេញលេញទៅតាមលក្ខខណ្ឌនៃគោលការណ៍ការពារអតិថិជនទាំង ៧ចំណុច ដើម្បីធានាឲ្យ អតិថិជនទទួលបាននូវកិច្ចការពារពី អេ អឹម ខេ។

ដើម្បីទទួលបានវិញ្ញាបនបត្រនៃការការពារអតិថិជននេះ អេ អឹម ខេ បានធ្វើការយ៉ាងយកចិត្តទុកដាក់ ដោយមានការសហការណ៍ពីបុគ្គលិក អេ អឹម ខេ គ្រប់លំដាប់ថ្នាក់ និងក្រោមការសម្របសម្រួល និងការ

គាំទ្រផ្នែកបច្ចេកទេសពីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD)។

 

Customer Service:
Tel: 023 220 202
Toll Free: 1800 200 200