គណៈគ្រប់គ្រង
2017-Oct-03 11:10 [Viewed : 9912]
 

លោក គា បូរាណ ត្រូវបានតែងតាំង​ជា​ប្រធាននាយក​ប្រតិបត្តិ អេ អឹម ខេ  ក្នុង​ខែ កក្កដា ឆ្នាំ ២០១២ ។

 លោក​បាន​ចូល​បម្រើការ​នៅ​គ្រឹះស្ថាន អេ អឹម ខេ អស់​រយៈពេល​ជិត១០ ឆ្នាំ​ហើយ ចាប់តាំងពី​ឆ្នាំ ២០០៤ មក លោក​បាន​កាន់តំណែង​ថ្នាក់ដឹកនាំ​ជាច្រើន ដើម្បី​ចូលរួម​អភិ​វ​ឌ្ឈ​នគ្រឹះស្ថាន  ដូចជាប្រធាន​ផ្នែក​ហិរញ្ញវត្ថុ នាយក​ប្រតិបត្តិ​ហិរញ្ញវត្ថុ (CFO) អនុប្រធាន​នាយក​ប្រតិបត្តិ។ មុនពេល​ដែល​លោក​ចូលរួម ជាមួយ អេ អឹម ខេ លោក​បានធ្វើការ​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​ផ្សេងទៀត​ក្នុងនាម​ជានា​យក​ហិរញ្ញវត្ថុ។

លោក​បានបញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​គណនេយ្យ និង​ហិរញ្ញវត្ថុ ព្រមទាំង​ទទួលបាន ACCA ជា​ផ្លូវការ និង​ត្រូវបាន​គេ​ទទួលយក​ជា​សមាជិក ACCA ក្នុង​ឆ្នាំ ២០០៨ ផងដែរ។

លោក គា បូរាណ

ប្រធាននាយកប្រតិបត្តិ (CEO)
 

 

លោក ហួត សុខា បាន​ចូល​បម្រើ​ការងារ​នៅ អេ អឹម ខេ ជា​ប្រធាន​នាយក​ប្រតិ​ប​តិ្ត​អាជីវកម្ម នៅ​ខែឧសភា ឆ្នាំ២០១២។ លោក​មានបទពិសោធន៍​ជាង​ដប់ឆ្នាំ​នៅក្នុង​ក្រុម​ពាណិជ្ជកម្ម​អន្តរជាតិ វិស័យ​មីក្រូហិរញ្ញវត្ថុ និងធនាគារ។ លោក​ធ្លាប់​បម្រើ​ការងារ​ជា​ប្រធាន​ផ្នែក​លក់ ប្រធាន​ផ្នែក​ទំនាក់ទំនង និង​ទីផ្សារ ព្រមទាំង​ប្រធាន​ផ្នែក​ទំនាក់ទំនង​អាជីវកម្ម និង​ជានា​យក​ប្រតិបត្តិ​អភិ​វ​ឌ្ឈ​ន៍ផលិតផល និង​ទីផ្សារ​ផងដែរ។ លោក សុខា ក៏​ធ្លាប់ជា​អ្នក​ប្រឹក្សា​យោបល់​លើ​គម្រោង​អភិ​វ​ឌ្ឈ​ន៍​ផលិតផល​មីក្រូហិរញ្ញវត្ថុ និងការ​កែន​ប្រមូលប្រាក់​សន្សំ​នៅក្នុង​តំបន់​ជនបទ​ក្នុងប្រទេស​កម្ពុជា ឲ្យ​ធនាគារ​អភិ​វ​ឌ្ឈ​ន៍​អាស៊ី និង​គម្រោង​មីក្រូហិរញ្ញវត្ថុ​ដែល​គ្រប់គ្រង​ដោយ​អង្គការ GRET/CEDAC ផងដែរ។

លោក​ទទួលបាន​បរិ​ញ្ញ​ប​ត្រ​គ្រប់គ្រង និងទីផ្សារ​នៅ​សាកលវិទ្យាល័យ MVU ឆ្នាំ១៩៩៧ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ពី​សាកលវិទ្យាល័យ Charts Stuart របស់​ប្រទេស​អូស្ត្រាលី ឆ្នាំ២០០៤។ លោក​បាន​សិក្សា​ថ្នាក់​ក្រោយ​ឧ​ត្ត​ម​សិក្សា​ពី​កម្មវិធី​អភិ​វ​ឌ្ឈ​ន៍​ហិរញ្ញវត្ថុ នៅ​សាកលវិទ្យាល័យ NAROPA សហរដ្ឋអាមេរិក។

លោក ហួត សុខា

ប្រធាននាយកប្រតិបត្តិ
អាជីវកម្ម (សន្សំ និងបណ្តាញ)
 

 

លោក សុខ កុសល បាន​ចូលរួម​ជាមួយ អេ អឹម ខេ ក្នុង​ខែ មេសា ឆ្នាំ ២០១៥ ក្នុង​តំណែង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​ព័ត៌មានវិទ្យា។ លោក កុសល មានបទពិសោធន៍ ជាង​ដប់​បួន​ឆ្នាំ​លើ​វិស័យ​ព័ត៌មានវិទ្យា ដោយ​កាន់តំណែង​ពី​មន្ត្រី​គាំទ្រ​ផ្នែក​ព័ត៌មាន រហូត​ក្លាយជា​អ្នកគ្រប់គ្រង​ជាន់ខ្ពស់ ក្នុង​ក្រុមហ៊ុន​ជាច្រើន រួមមាន Imperial Tobacco Vietnam (Imperial Tobacco Group), Sotelco Ltd (Vimpelcom Group) និង One TV (GS Group partners ជាមួយក្រុមហ៊ុន Royal Group Cambodia)។ ក្នុង​ដំណើរ​ដ៏​វែងឆ្ងាយ​ដែល​ពោ​ពេញ​ទៅដោយ​ការប្រកួតប្រជែង និង​ការផ្លាស់ប្តូរ ដែល​បាន​កើតឡើង​រួមជាមួយ​ជោគជ័យ​ផងដែរ។

លោក កុសល បានទទួល​សញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​ព័ត៌មានវិទ្យា​ពី INNOTECH-CBAM

លោក សុខ កុសល

ប្រធាននាយកប្រតិបត្តិ
ព័ត៌មានវិទ្យា (CIO)
 

 

លោក សួន ពិសី​ បាន​ចូល​បម្រើ​ការងារ​នៅ អេ អឹម ខេ ក្នុង​ឆ្នាំ២០០៩ ក្នុងតួនាទី​ជា​ប្រធាន​ភូមិភាគ។ លោក​មាន​បទ​ពិសោធន៍ ដប់ឆ្នាំ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ។ មុនពេល​ចូល​បម្រើការ​នៅ អេ អឹម ខេ លោក​មានបទពិសោធន៍​ជាច្រើន​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដទៃទៀត ក្នុង​មុខតំណែង ដូចជា ភ្នាក់ងារឥណទាន បេឡាធិការ ប្រធាន​គ្រប់គ្រង​ស្រុក សវន​ករ​ជាន់ខ្ពស់ និង​ជា​ប្រធាន​សាខា។ លោក ត្រូវបាន​ដំឡើង​តួនាទី​ជានា​យក​ប្រតិបត្តិ​អាជីវកម្ម​ឥណទាន​នៅ ​ឆាំ្ន២០១២ និង

លោក ពិសី ទទួល បាន​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​ពី​សាកលវិទ្យាល័យ Build Bright នៅ​ភ្នំពេញ។

លោក សួន ពិសី

ប្រធាននាយកប្រតិបត្តិអាជីវកម្ម (ឥណទាន និងធានារ៉ាប់រង)

 

 

លោកស្រី Alison Thornburn បាន​ចូល​បម្រើ​ការងារ​នៅ អេ អឹម ខេ ជា​ប្រធាន​នាយក​ប្រតិ​ប​តិ្ត​ហិរញ្ញវត្ថុ នៅឆ្នាំ ២០១៧។ លោកស្រី​មានបទពិសោធន៍​ជាង​២០ឆ្នាំផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ និងបទពិសោធន៍១៣ឆ្នាំក្នុងវិស័យធនាគារ។ មុនពេល​ចូល​បម្រើការ​នៅ អេ អឹម ខេ អ្នកស្រី បានបម្រើការងារនៅធនាគារ អន្តរជាតិជាច្រើននៅ​ប្រទេសអង់គ្លេស និងអូស្រ្តាលី ក្នុងមុខតំណែងជា អ្នកគ្រប់គ្រង។ អ្នកស្រីក៏ធ្លាប់បម្រើការងារ ជាអ្នកស្ម័គ្រចិត្ត ជាអ្នកផ្តល់ប្រឹក្សា ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុជាមួយអង្គការក្រៅរដ្ឋាភិបាលមួយនៅក្នុង​ប្រទេសកម្ពុជា​ផងដែរ។

​លោកស្រី Alison ​ទទួលបាន​បរិ​ញ្ញ​ប​ត្រវិទ្យាសាស្ត្រគ្រប់គ្រង​នៅ​សាកលវិទ្យាល័យ Loughborough ប្រទេសអង់គ្លេស។ លោកស្រីក៏ជាសមាជិក នៃវិទ្យាស្ថានគ្រប់គ្រងគណនេយ្យករអាជីព និង CPA របស់ប្រទេសអូស្រ្តាលី ផងដែរ។

លោកស្រី Alison Thornburn

ប្រធាននាយកប្រតិបត្តិ​ហិរញ្ញវត្ថុ

 

 

 

លោក ហៀក ថា​វុ​ធ បាន​ចូល​បម្រើ​ការងារ​នៅ អេ អឹម ខេ ជា មន្ត្រី​សវនកម្ម​ផ្ទៃក្នុង ក្នុង​ឆ្នាំ ២០០៦ និង​ត្រូវបានតែងតាំង​ជា​ប្រធាន​ក្រុម​សវន​ករ​ក្នុង​ឆ្នាំ២០០៨ រួចហើយ​ត្រូវបានតែងតាំង​ជា​នាយក​ប្រតិបត្តិ​សវនកម្ម​ផ្ទៃក្នុង​នៅ ឆ្នាំ២០១២ ។ លោក ថា​វុ​ធ ទទួលបាន​បរិញ្ញាបត្រ​ផ្នែក​ហិរញ្ញវត្ថុ និង​គណនេយ្យ​ពី​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​នៅ ឆ្នាំ២០០៤ និង បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គណនេយ្យ នៅ​វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ​។

លោក ហៀក ថាវុធ

នាយកប្រតិបត្តិ
សវនកម្មផ្ទៃក្នុង
 

 

អ្នកស្រី ពាំង ពិសាខ បាន​ចូល​បម្រើ​ការងារ​ជាមួយ អេ អឹម ខេ ជា​ប្រធាន​ផ្នែក​បណ្តុះបណ្តាលនៅ​ ខែកញ្ញា ឆ្នាំ២០១១ និង​ត្រូវបានតែង​តាំង​ជានាយិកា​ប្រតិ​ប​តិ្ត​បណ្តុះបណ្តាល​នៅ ខែមីនា ឆ្នាំ២០១២។ នៅ​ខែមករា ឆ្នាំ២០១៣ អ្នកស្រី​ត្រូវបានតែងតាំង​ជា​នាយិកា​ប្រតិបត្តិ​ធនធានមនុស្ស។ ពីមុនមកអ្នកស្រី​ធ្លាប់​បម្រើ​ការងារ​ជាទី​ប្រឹក្សា​កសាង​សមត្ថភាព​ឲ្យ​អង្គការក្រៅរដ្ឋាភិបាល​មួយ​ក្នុងប្រទេស​កម្ពុជា ជា​គ្រូ​បណ្តុះបណ្តាល​ទូទៅ​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​ផ្សេងទៀត និង​ធ្លាប់ជា​មន្ត្រីជាន់ខ្ពស់់​នៅសហគ្រាស Interquess (IQ)

អ្នកស្រី​ធ្លាប់ជា​គ្រូ​បណ្តុះបណ្តាល/ អ្នកសម្របសម្រួល​វគ្គ​បណ្តុះបណ្តាល ឥណទាន​ខ្នាតតូច គោលការណ៍​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន ការបញ្ជ្រាប​យេនឌ័រ ក្នុង​កម្មវិធី​អភិ​វ​ឌ្ឈ​ន៍ និង​ការគ្រប់គ្រង និង​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល។

អ្នកស្រី ពិសាខ ទទួលបាន​បរិញ្ញាបត្រ​ផ្នែក​ទីផ្សារ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង ពី​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង។

អ្នកស្រី ពាំង ពិសាខ

នាយិកាប្រតិបត្តិ
ធនធានមនុស្ស
 

hean menghon  

លោក ហ៊ាន ម៉េង​ហុង បាន​ចូលរួម​ជាមួយ អេ អឹម ខេ ក្នុងតួនាទី​ជា​ប្រធាន​ផ្នែក​សន្សំ​ក្នុង​ឆ្នាំ ២០១២។ មុនពេល​ចូលរួម​ជាមួយ អេ អឹម ខេ លោក​មានបទពិសោធន៍​បម្រើ​ការងារ​នៅ ក្រុមហ៊ុន និង​អង្គការ​មួយចំនួន ក្នុង​តំណែង​ជា​មន្ត្រី​ទំនាក់ទំនង ប្រធាន​ផ្នែក​លក់​ធានារ៉ាប់រង​ខ្នាតតូច និង​អ្នកឯកទេស​អាជីវកម្ម​ធានារ រ៉ាប់រង​ខ្នាតតូច។ លោក​ត្រូវបានតែងតាំង​ជា​នាយក​ប្រតិបត្តិ​សន្សំ និង​សេវាកម្ម ក្នុង​ខែ មករា ឆ្នាំ២០១៥។

លោក​ទទួលបាន​បរិញ្ញាបត្រ​ផ្នែក អភិ​វ​ឌ្ឈ​ន៍​សេដ្ឋកិច្ច និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ ផ្នែក​គ្រប់គ្រង​អាជីវកម្ម ពី​សាកលវិទ្យាល័យ​ន័​រ​តុ​ន។

លោក ហ៊ាន ម៉េងហុង

នាយកប្រតិបត្តិ
សន្សំ និងសេវាកម្ម
 

 

លោក អាង លាភ​ហេង បាន​ចូលរួម​ជាមួយ អេ អឹម ខេ ក្នុង​ឆ្នាំ២០១១ ក្នុងតួនាទី​ជា​អ្នកវិភាគ​ប្រព័ន្ធ​អាជីវកម្ម។ លោក​មានបទពិសោធន៍​ដប់ឆ្នាំ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ។ មុនពេល​ចូលរួម​ជាមួយ អេ អឹម ខេ លោក​បាន​កាន់​តួនាទី​ជាច្រើន​នៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុផ្សេងៗពីគ្នា ដូចជា បេឡាធិការ គ្រូ​បង្គោល​តាម​សហគមន៍ គ្រូ​បង្គោល​ទូទៅ និង​អ្នកគ្រប់គ្រង​ប្រព័ន្ធ​បណ្តុះបណ្តាល។ លោក​បានទទួល​កា​រ​បណ្តុះបណ្តាល​ជាច្រើន​ជំនាញ​ទាក់ទង​ នឹង​វិស័យ​មីក្រូហិរញ្ញវត្ថុ។ លោក​ត្រូវបានតែងតាំង​ជា​នាយក​ប្រតិបត្តិ​ប្រព័ន្ធ​ធនាគារ​ស្នូល​ក្នុង​ឆ្នាំ២០១៥។

លោក​បានទទួល​សញ្ញាបត្រ​ចំនួន​ពីរ គឺ បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​ហិរញ្ញវត្ថុ និង​ធនាគារ ពី​សាកលវិទ្យាល័យ Build Bright ភ្នំពេញ។

លោក អាង លាភហេង

នាយកប្រតិបត្តិ
ប្រព័ន្ធធនាគារស្នូល

 

 

 

លោក ជាង វណ្ណា បាន​ចូលរួម​ជាមួយ អេ អឹម ខេ ក្នុង​ ឆ្នាំ២០១៣ ជា​ប្រធាន​ផ្នែក​បណ្តុះបណ្តាល។ លោក​មានបទពិសោធន៍​ដប់ឆ្នាំ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ។ មុនពេល​ចូលរួម​ជាមួយ អេ អឹម ខេ លោក​បាន​កាន់​តួនាទី​ជាច្រើន នៅតាម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដទៃទៀត ដូចជា មន្ត្រី​ឥណទាន មន្ត្រី​ធានាគុណភាព ប្រធាន​សាខា​ខេត្ត គ្រូ​បង្គោល និង​អ្នកគ្រប់គ្រង​បណ្តុះបណ្តាល និងអភិ​វ​ឌ្ឈ​ន៍។ លោក​បានទទួល​ការសិក្សា​លើ​ជំនាញ​ជាច្រើនទាក់ទង ​នឹង​វិស័យ​មីក្រូហិរញ្ញវត្ថុ​ក្នុង និង​ក្រៅប្រទេស។ លោក វណ្ណា​ត្រូវបានតែងតាំង​ជា​នាយក​ប្រតិបត្តិ​បណ្តុះបណ្តាលក្នុង ​ឆ្នាំ២០១៥។

លោក វណ្ណា បានទទួល​បរិញ្ញាបត្រ​ផ្នែក​អភិ​វ​ឌ្ឈន៍​សេដ្ឋកិច្ច និងបរិញ្ញាបត្រ​ជាន់ខ្ពស់ ផ្នែក​គ្រប់គ្រង ពី​សាកលវិទ្យាល័យ ភូមិន្ទ​នីតិសាស្ត្រ និង​សេដ្ឋកិច្ច ភ្នំពេញ។

លោក ជាង វណ្ណា

នាយកប្រតិបត្តិបណ្តុះបណ្តាល
 

 

អ្នកស្រី ម៉ុ​ត ចរិយា បាន​ចូលរួម​ជាមួយ អេ អឹម ខេ ក្នុង​ឆ្នាំ២០១១ ជា​អ្នកសម្របសម្រួល​ប្រតិបត្តិការ​ធនាគា​រចល​ត័ ។ មុនពេល​ចូលរួម​ជាមួយ អេ អឹម ខេ អ្នកស្រី​ធ្លាប់​បម្រើ​ការងារ​ជា​ជំនួយការ​អ្នកគ្រប់គ្រង​ព័ត៌មានវិទ្យា នៅ​រោងចក្រ​កាត់ដេរ​មួយ​ជាង​ប្រាំពីរ​ឆ្នាំ។ អ្នកស្រី ត្រូវបានតែងតាំង​ជា ប្រធាន​ផ្នែក​គ្រប់គ្រង មណ្ឌល​ព័ត៌មាន ក្នុង​ឆ្នាំ២០១៣ និង​ជា​នាយិកា​ប្រតិបត្តិ​មណ្ឌល​ព័ត៌មាន ក្នុង​ឆ្នាំ២០១៥។

អ្នកស្រី​បានទទួល​សញ្ញាបត្រ​ផ្នែក​គណនេយ្យ ពី​វិទ្យាស្ថាន​ជាតិ​គ្រប់គ្រង បរិញ្ញាបត្រ​ផ្នែក​កុំ​ព្យុ​ទ័​រ​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​ព័ត៌មានវិទ្យា​ពី​សាកលវិទ្យាល័យ​ន័​រ​តុ​ន។

អ្នកស្រី ម៉ុត ចរិយា

នាយិកាប្រតិបត្តិ
មណ្ឌលព័ត៌មាន
 

 

មុនពេល​ទទួល​តួនាទី​ជា នាយក​ប្រតិបត្តិ​ធនាគារ​ចល័ត និង​គ្រប់គ្រងបណ្តាញ​នៅ អេ អឹម ខេ លោក ជា រតនា បាន​បម្រើ​ការងារនៅ អេ អឹម ខេ ជា​ប្រធាន​ផ្នែក​គ្រប់គ្រង​ធនាគា​រចល័ត និងក្រោយ​មកជា​នាយក​ប្រតិបត្តិ​សន្សំ និងធនាគារ​ចល័ត។

លោក​មានបទពិសោធន៍​ជាមួយ​ក្រុមហ៊ុន​ជាច្រើន​ដូចជា Cellcard Coca Cola និង Inter-Inox

លោក រតនា បានទទួល​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ​នៅ​សាលា​ពាណិជ្ជកម្ម IAE លី​យ៉ុង នៃ​សាកលវិទ្យាល័យ Jean Moulin Lyon III ប្រទេស​បារាំង។

លោក ជា រតនា

នាយកប្រតិបត្តិធនាគារចល័ត និងគ្រប់គ្រងបណ្តាញ
 

 

អ្នកស្រី ឡុង ចន្ថា បាន​ចូល​បម្រើ​ការងារ​នៅ អេ អឹម ខេ ដំបូង​ជាម​ន្ត្រី​សវនកម្ម​ផ្ទៃក្នុង​ជាន់ខ្ពស់​នៅ​ឆ្នាំ២០០៥ ហើយ​ត្រូវបានតែងតាំង​ជា​ប្រធាន​ផ្នែក​សវនកម្ម​ផ្ទៃក្នុង​នៅ​ឆ្នាំ២០០៧។ អ្នកស្រី​ត្រូវបាន​ប្តូរ​ទៅគ្រប់​គ្រង​នាយកដ្ឋាន​រតនា ភិ​បាល​នៅ​ឆ្នាំ២០០៨។ មុន​ចូល​បម្រើការ​នៅ​គ្រឹះស្ថាន អេ អឹម ខេ អ្នកស្រី ចន្ថា ធ្លាប់​បម្រើ​ការងារ​នៅ​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​នាយកដ្ឋាន​ត្រួតពិនិត្យ។

អ្នកស្រី ចន្ថា ទទួលបាន​បរិញ្ញាបត្រ​គណនេយ្យ​ពី​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង នឹងកំពុង​សិក្សា​កម្មវិធី ACCA

អ្នកស្រី ឡុង ចន្ថា

នាយិកាប្រតិបត្តិ
រតនាភិបាល
 

 

លោក ណា​ង គី​ណា​ល់ បាន​ចូលរួម​ជាមួយ អេ អឹម ខេ ជា នាយក​ប្រតិបត្តិ​ទីផ្សារ និង​ទំនាក់ទំនង ក្នុង​ឆ្នាំ២០០៨។ ពីមុន​លោក​ធ្លាប់​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​ឯកជន កាន់​មុខតំណែង​ជាច្រើន រយៈពេល​ជាង​ប្រាំបី​ឆ្នាំ​ដូចជា សាស្ត្រាចារ្យ ប្រធាន​ទីផ្សារ ប្រធាន​គម្រោង នាយក​ប្រតិបត្តិការ និង​អ្នកចាត់ការ​ទូទៅ។

គី​ណា​ល់ ទទួលបាន​បរិញ្ញាបត្រ​ច្បាប់សាធារណៈ ពី​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​សេដ្ឋកិច្ច និងបរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​ពី​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ។

លោក ណាង គីណាល់

នាយកប្រតិបត្តិទីផ្សារ និងទំនាក់ទំនង

 

 

អ្នកស្រី ពុម្ព សុ​ភី បាន​ចូល​បម្រើ​ការងារ​នៅ អេ អឹម ខេ រយៈពេល​ជិត​ដប់ឆ្នាំ ដោយ​ចាប់ផ្តើម​ពី​តួនាទី​ជា​មន្ត្រី​បណ្តុះបណ្តាល ស្រាវជ្រាវ និង​ទីផ្សារ មុនពេល​ត្រូវបានតែងតាំង ជា​នាយិកា​ប្រតិ​ប​តិ្ត​ស្រាវជ្រាវ ក្នុង​ឆ្នាំ២០១២។ នៅក្នុង​តួនាទី​បច្ចុប្បន្ន អ្នកស្រី​មាន​ភារកិច្ច​ធានា​នូវ​គុណភាព​ខ្ពស់​នៃ​ការស្រាវជ្រាវ​ទីផ្សារ និង សង្គម ដើម្បី​បំពេញតម្រូវការ​របស់ អេ អឹម ខេ ។ អ្នកស្រី បានផ្លាស់ប្តូរទៅកាន់តំណែងជា នាយិកាប្រតិបត្តិអភិវឌ្ឍន៍ផលិតផលសន្សំ និងធនាគារចល័តក្នុងឆ្នាំ២០១៦។

អ្នកស្រី​បានទទួល​បរិញ្ញាបត្រ​ផ្នែក​កសិកម្ម​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​អភិវឌ្ឍន៍ជនបទ​ពី​សាកលវិទ្យាល័យ Khon Ken ប្រទេសថៃ

អ្នកស្រី ពុម្ភ សុភី

នាយិកាប្រតិបត្តិ អភិវឌ្ឍន៍ផលិតផលសន្សំ និងធនាគារច័ត
 

 

អ្នកស្រី រឿង វី​រី​នី បាន​ចូល​បម្រើ​ការងារ​នៅ អេ អឹម ខេ ជា បុគ្គលិក​រដ្ឋបាល និង គណនេយ្យករ​នៅ​ឆ្នាំ ២០០៣ ខណៈពេល អេ អឹម ខេ ត្រូវបាន​បង្កើតឡើង។ អ្នកស្រី​ត្រូវបានតែងតាំង​ជា​ប្រធាន​ផ្នែក​គណនេយ្យ​នៅ​ឆ្នាំ ២០០៨ និង​បន្ទាប់មក​បានក្លាយ​ជានា​យិ​កា​ប្រតិបត្តិ​ហិរញ្ញវត្ថុ​នៅ ឆ្នាំ២០១០។ មុន​ចូល​បម្រើ​ការងារ​នៅ អេ អឹម ខេ អ្នកស្រី​ជា​គណនេយ្យករ​នៅ​ក្រុមហ៊ុន​ឯកជន។

អ្នកស្រី​បានបញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ធនាគារ និងហិរញ្ញវត្ថុ ហើយ​បច្ចុប្បន្នកំពុង​សិក្សា​កម្មវិធី ACCA

អ្នកស្រី រឿង វីរីនី

នាយិកាប្រតិបត្តិហិរញ្ញវត្ថុ
 

 

លោក ប្រេ​ម ច​ន្ត្រា​បុត្ត បាន​ចូល​បម្រើ​ការងារ​នៅ អេ អឹម ខេ ក្នុង​ឆ្នាំ ២០០៤ ជា មន្ត្រី​បច្ចេកវិទ្យា​ព័ត៌មាន​ ដែល​ធ្វើការ​ស្រាវជ្រាវ​អភិវឌ្ឍន៍ថ្មី។ លោក​ត្រូវបានតែងតាំង​ជា​វិស្វករ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ជាន់ខ្ពស់​នៅ​ ឆ្នាំ២០០៧ និង​បាន​ក្លាយជា​ប្រធាន​ផ្នែក​អភិវឌ្ឍន៍​បច្ចេកវិទ្យា​នៅ​ ឆ្នាំ២០០៨។ នៅ​ ឆ្នាំ២០១១ លោក ច​ន្ត្រា​បុត្ត ត្រូវបានតែងតាំង​ជា​នាយក​ប្រតិបត្តិ​បច្ចេកវិទ្យា​ព័ត៌មាន។  បច្ចុប្បន្ន​លោក​ជា នាយក​ប្រតិបត្តិ​គ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មាន។

លោក ច​ន្ត្រា​បុត្ត ទទួលបាន​បរិ​ញ្ញ​ប​ត្រ ផ្នែក​គ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មាន បរិ​ញ្ញ​ប​ត្រ​ភាសា​អង់គ្លេស និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកវិទ្យា​ព័ត៌មាន​ពី​សាកលវិទ្យាល័យ Sikkim Manipal ប្រទេស​ឥណ្ឌា។

លោក ប្រេម ចន្រ្តាបុត្ត

នាយកប្រតិបត្តិ
គ្រប់គ្រង​ប្រព័ន្ធ​​ព័ត៌មាន
 

លោក វង្ស ភគីនី

នាយកប្រតិបត្តិស្រាវជ្រាវ
 

លោក វង្ស ភគីនី បាន​ចូល​បម្រើ​ការងារ​នៅ អេ អឹម ខេ ជា មន្ត្រីបណ្តុះបណ្តាល ស្រាវជ្រាវ និងទីផ្សារ ក្នុងឆ្នាំ ២០០៧ និង​ត្រូវបានដំឡើងតួនាទី​ជា ​ប្រធានផ្នែកស្រាវជ្រាវសង្គម ក្នុងឆ្នាំ ២០១២ និង ដំឡើងជានាយក​ប្រតិបត្តិស្រាវជ្រាវ នៅខែឧសភា ឆ្នាំ២០១៧។

លោក ភគីនី ទទួលបាន​បរិញ្ញាបត្រ ​ផ្នែកគ្រប់គ្រងអភិវឌ្ឍន៍កម្មវិធី និងគម្រោង ​​ពី​សាកលវិទ្យាល័យ​បៀលប្រាយ ភ្នំពេញ។ គាត់ក៏​បានចូលរួមវគ្គបណ្តុះបណ្តាល លើ​ជំនាញ​ជាច្រើនទាក់ទងនឹងផ្នែក​ស្រាវជ្រាវផងដែរ។


 

Customer Service:
Tel: 023 220 202
Toll Free: 1800 200 200