សេវាទូទាត់រហ័ស
2017-Apr-20 14:51 [Viewed : 3416]

សេវាទូទាត់រហ័ស ជាសេវាផ្ទេរប្រាក់ថ្មី ដែលបានផ្តួចផ្តើមដោយធនាគាជាតិនៃកម្ពុជា និងចូលរួមដោយសហការដោយ គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុទទួលប្រាក់បញ្ញើ និងធនាគារពាណិជ្ជ ចំនួន១៣ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការផ្ទេរ ឬទទួលប្រាក់រៀល សម្រាប់ទូទាត់ទំនិញ ឬសេវាកម្មផ្សេងៗដូចជា៖ ទិញអាហារ គ្រឿងអេឡិចត្រូនិក សំបុត្រឡានក្រុង ដោយការទូទាត់ឆ្លងគ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ ឬធនាគារ តាមរយៈបញ្ជរបេឡា អេធីអឹម ទូរស័ព្ទដៃ ឬ កុំព្យូទ័រ បានភ្លាមៗ ប្រកបភាពងាយស្រួល សុវត្ថិភាព និងជឿជាក់បំផុត។

  • រូបិយប័ណ្ណ៖  ប្រាក់រៀល (ប៉ុណ្ណោះ)​
  • ទំហំសាច់ប្រាក់ផ្ទេរអតិបរមាក្នុង១ប្រតិបត្តិការ៖  ៤០.០០០.០០០ រៀល
  • កម្រៃសេវា៖  អ្នកផ្ទេរប្រាក់តម្រូវជាអ្នកទទួលបន្ទុកបង់កម្រៃសេវា
  • កម្រៃសេវាផ្ទេរប្រាក់ដូចខាងក្រោម៖

ទំហំទឹកប្រាក់ផ្ទេរ (រៀល )      កម្រៃសេវា  (រៀល)

<= ៤​.000.000

៤.000

> ៤​.000.000 ដល់ <=​​ ២០​.000.000

៨.000

> ២០.000.000 ដល់ <= ៤០​.000.000

១២.000

 

  • អ្នកទទួលប្រាក់ត្រូវមានគណនី១ក្នុងចំណោម គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ ឬ ធនាគារ ជាដៃគូដូចជា អេ អឹម ខេ អម្រឹត ហត្ថាកសិករ ក្រេឌីត វីសិនហ្វាន់ ប្រាសាក់ ធនាគារ អេស៊ីលីដា អេប៊ីអេ វិនិយោគនិងអភិវឌ្ឈន៍ កម្ពុជាសាធារណៈ កាណាឌីយ៉ា ហ្វីលីព ស្ថាបនា និងមានគ្រឹះស្ថានហរិញ្ញវត្ថុផ្សេងៗទៀត។
  • ទៅកាន់ការិយាល័យ អេ អឹម ខេ  ឬ គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ និងធនាគារពាណិជ្ជដៃគូ ដែលនៅ​ជិត​លោក​អ្នក​បំផុត ហើយលោក​អ្នកនឹងទទួលបានការណែនំាលម្អិតពីនីតិវិធីធ្វើប្រតិបត្តិការ។ សម្រាប់​ព័ត៌មាន​បន្ថែម សូមទូរស័ព្ទ​ខាងក្រោម៖

គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ

ទូរស័ព្ទ

ធនាគារ

ទូរស័ព្ទ

អេ អឹម ខេ

០២៣ ២២ ០២ ០២

កាណាឌីយ៉ា

០២៣ ៨៦៨ ២២២

ហត្ថាកសិករ

០២៣ ៩៩៤ ៣០៤

អេស៊ីលីដា

០២៣ ៩៩៤ ៤៤៤

ក្រេឌីត

០២៣ ៩៣០ ០០០

កម្ពុជាសាធារណៈ

០២៣ ៤២៨ ១០០

អម្រឹត

០២៣ ៨៨០ ៨៤២

អេប៊ីអេ

០២៣ ២២៥ ៣៣៣

ប្រាសាក់

០២៣ ៩៩៩ ៩១១

វិនិយោគ​ និង អភិវឌ្ឈន៍កម្ពុជា

០២៣ ២១០ ០៤៤

វិសិនហ្វាន់

០២៣ ៩៦៣ ៣៣៣

ហ្វីលីព

០២៣ ៨៦២ ៧៧៧

ស្ថាបនា

០២៣ ៩៩៩ ០១០

 

 

Customer Service:
Tel: 023 220 202
Toll Free: 1800 200 200