គណនីកូនឆ្លាត
2017-Jul-11 08:20 [Viewed : 7105]

អ្វីដែល​ប្រសើរបំផុត ​ដែល​ឪពុកម្តាយគ្រប់រូប​​អា​ចធ្វើ​បាន​សម្រាប់​កូនៗ​ គឺ​ការ​សន្សំ​ប្រាក់ ​សម្រាប់​អនាគត​របស់​ពួកគេ។ គណនីកូន​ឆ្លាត​ គឺជាការ​វិនិយោគ​រយៈពេល​វែង ដែល​ផ្តល់​មធ្យោបាយ​ដ៏​ប្រសើរ​ដល់​អតិថិជន​ក្នុង​ការ​​សន្សំ​ប្រាក់​សម្រាប់​កូន​ៗ​ ដើម្បីជួយ​ឲ្យ​ពួកគេ ​អាច​បំពេញបាន​នូវ​តម្រូវការ​ហិរញ្ញវត្ថុ​នៅពេល​អនាគត​ដូច​ជា ​តម្រូវការ​ផ្នែកការ​សិក្សា ការរៀបអាពាហ៍ពិពាហ៍ ការ​បង្កើត​អាជីវកម្ម​ខ្នាត​តូច ជាដើម។ អេ អឹម ខេ ផ្តល់​ជូន​សំណង​ធានារ៉ាប់​រងរហូតដល់ ៣០០% នៃទឹកប្រាក់​ដែល​មាន​ក្នុង​គណនី​សន្សំ ឬ រហូត​ដល់​ទឹក​ប្រាក់​អតិបរមា ២០០.០០០ដុល្លារ ក្នុង​ករណី​ម្ចាស់​គណនី​ជួបគ្រោះ​ថ្នាក់​ ដែល​អាច​​បណ្តាលឲ្យ​បាត់​បង់ជីវិត ឬ ពិការភាព​ទាំងស្រុង។

  • អាចដាក់​ប្រាក់​ដំបូង​ត្រឹមតែ ១.០០០ រៀល ឬ ១ ដុល្លារ ឬ ១០ បាត ប៉ុណ្ណោះ
  • ទទួលបានប្រាក់​ធានារ៉ាប់រង ៣០០% នៃចំនួនទឹក​ប្រាក់​​ក្នុង​គណនីសន្សំ  
  • អត្រាការប្រាក់​ប្រចាំឆ្នាំ​ខ្ពស់៖ ៣,០០% សម្រាប់​ប្រាក់រៀល ​ដុល្លារអាមេរិក និង​បាតថៃ​​
  • ផ្តល់​ជូន​កាត​កូន​ឆ្លាត​ដោយ​ឥត​គិត​ថ្លៃ
  • ងាយស្រួល​ប្រើ​ប្រាស់​នៅ​តាម​ម៉ាស៊ីនដាក់ប្រាក់ដោយ​ស្វ័យ​ប្រវត្តិ​ (ស៊ីឌីអឹម-២៤/៧)​ និងភ្នាក់ងារ អេ អឹម ខេ
  • ទទួលបាន​ការបញ្ចុះ​តម្លៃពិសេសពី​ដៃគូ​ពាណិជ្ជកម្ម​ អេ អឹម ខេ ទូទាំងប្រទេស
  • អត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ
  • ឬ លិខិតឆ្លងដែន
  • ឬ សៀវភៅគ្រួសារ (សម្រាប់​មេគ្រួសារ)
  • ឬ ឯកសារដែលមាន​តម្លៃ​ស្មើ
  • ទូរស័ព្ទមកលេខ ០២៣ ២២ ០២ ០២ /១៨០០ ២០០ ២០០
  • ឬ ភ្នាក់ងារ ​អេ អឹម ខេ
  • ឬ មកកាន់ការិយាល័យ អេ អឹម ខេ ដែល​នៅ​ជិត​លោក​អ្នក​បំផុត

 

Customer Service:
Tel: 023 220 202
Toll Free: 1800 200 200