កម្មសិក្សា​
2016-Apr-01 10:31 [Viewed : 5964]

កម្មសិក្សា​អាច​ជា​ស្ពាន​មួយ​សម្រាប់​ជិវិតការងារ​ ឬ បទពិសោធន៍​របស់​អ្នក​សម្រាប់​ការងារ​ដែល​អ្នក​ចាប់​អារម្មណ៍។ អ្នក​ប្រហែល​ជា​ធ្លាប់​ឮជា​រឿយៗ​នូវ​ កម្មសិក្សា​ពី​ឪពុកម្តាយ អ្នក​ផ្តល់​ប្រឹក្សា ឬ សហការី​របស់​អ្នក ដែល​ធ្លាប់​បា​ន​ប្រើ​ប្រាស់កម្ម​វិធី​នេះ​ដើម្បី​ប្តូរ​ទៅ​កាន់​វិស័យ​ណាមួយ។ អ្នក​ប្រហែល​ជា​អាច​ឆ្ងល់ថា “តើវាជាអ្វី​ និង​មាន​សារៈសំខាន់​អ្វី​ខ្លះ​សម្រាប់​ខ្ញុំ?”។ ​ ​

ប្រសិនបើ​អ្នក​មាន​ចម្ងល់​ថា​តើ​ការ​ធ្វើកម្មសិក្សា​គឺជា​វិធីដ៏ត្រឹម​ត្រូវ​ក្នុង​ការ​សម្រេច​គោល​ដៅការងារ​​ ឬ យ៉ាង​ណានោះ អេ អឹម ខេ អាច​ជាកន្លែង​ដ៏​ល្អ​សម្រាប់ការ​ចាប់​ផ្តើមរបស់អ្នក។ យើង​ផ្តល់​ឱកាស​ដល់​និស្សិត​សាកលវិទ្យាល័យ និស្សិត​ទើបបញ្ចប់ការសិក្សាថ្មីៗ និង​អ្នក​ដែល​មាន​បំណង​ចង់​ឈាន​ជើង​ចូល​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ ដើម្បីទទួលបាន​បទពិសោធន៍​ជាក់​ស្តែង។

កន្លង​មក មាន​អ្នក​ចុះ​កម្មសិក្សា​នៅ​ អេ អឹម ខេ ជាច្រើន​បាន​ទទួល​ការងារ​ពេញ​សិទ្ធិនៅ​ អេ អឹម ខេ។

Customer Service:
Tel: 023 220 202
Toll Free: 1800 200 200