ក្រុមប្រឹក្សាភិបាល និងសមាជិកគណៈកម្មាធិការ
2017-Apr-21 11:30 [Viewed : 5006]

ភាគទុនិក​របស់​ អេ អឹម ខេ បាន​តែងតាំង​ ក្រុមប្រឹក្សា​ភិបាល ដើម្បី​ទទួល​ខុសត្រូវ​ចំពោះ​ការងារ​អភិបាល​កិច្ច​រួម និង​ទិសដៅយុទ្ធសាស្ត្រ​សម្រាប់​គ្រឹះស្ថាន។ ក្រុម​ប្រឹក្សា​ភិបាលដែល​មាន​សមាជិក​ ៨ រូបមាន​ជំ​នាញផ្សេងៗ ​គ្នារួមមាន ផ្នែក​សវនកម្ម ច្បាប់​កម្ពុជា គ្រប់​គ្រង ប្រព័ន្ធ​ហិរញ្ញវត្ថុ ការ​អភិវឌ្ឍធនធាន​មនុស្ស មីក្រូហិរញ្ញវត្ថុ និង​មាន​បទពិសោធន៍​យូរ​ឆ្នាំ​ក្នុង​វិស័យ​ធនាគារ​ពាណិជ្ជ។ សព្វថ្ងៃនេះ អភិបាលកិច្ច​ អេ អឹម ខេ មាន​សមាជិក ​ដែល​មិន​មែន​ជា​ផ្នែក​ប្រតិបត្តិ​ចំនួន ៨ រូប​បន្ថែម​ពី​លើ ​ប្រធាននាយកប្រតិបត្តិ (CEO) ដែល​ជា​តំណា​ង​គ្រប់​គ្រង​ក្នុង​ក្រុម​ប្រឹក្សា​ភិបាល។

ក្នុង​នោះ​ផង​ដែរ​ មាន​គណៈក​ម្មាធិការចំនួន​ប្រាំ ដែល​រាយការណ៍​ផ្ទាល់​ទៅ​កាន់​ក្រុមប្រឹក្សា​ភិបាល។​ គណៈ​កម្មាធិការ​នី​មួយៗ ​មាន​សមាជិក​​ក្រុមប្រឹក្សា​ភិបាល​ម្នាក់ និង​អ្នក​ជំនាញ​ពី​ខាង​ក្រៅ​ម្នាក់​។ គណៈកម្មាធិការ​ទាំងនេះ​រួមមាន៖

១. គណៈកម្មាធិការវាយតម្លៃការតែងតាំង និងអភិបាលកិច្ច (RNCG)

គណៈកម្មាធិការនេះមានភារកិច្ច ត្រួតពិនិត្យលើការវាយតម្លៃបុគ្គលិករបស់គ្រឹះស្ថាន និង​ ធានាថា​បុគ្គលិកទាំងអស់​ ទទួល​ប្រាក់លើកទឹកចិត្តស្មើៗគ្នា ចំពោះការរួមចំណែករបស់ពួកគេក្នុងការបំពេញការងារឲ្យគ្រឹះស្ថាន។ គណៈ​កម្មាធិ​ការនេះ ក៏ទទួល​ខុសត្រូវ ជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រងជាន់ខ្ពស់ និង​សមាជិក​ក្រុមប្រឹក្សា​ភិបាលមិនប្រតិបត្តិ ផងដែរ។ គណៈកម្មាធិការនេះក៏មានភារកិច្ចណែនាំសមាជិកថ្មីៗ រៀប​សេចក្តី​សង្ខេប ដើម្បីឲ្យ​ក្រុមប្រឹក្សា​ភិបាលឲ្យទទួលបានព័ត៌មាន​ទាន់ពេលវេលា លើ​ការ​អភិវឌ្ឍផ្នែកអភិបាល​កិច្ចគ្រឹះ​ស្ថាន ធ្វើបច្ចុប្បន្នភាពដល់ក្រុមប្រឹក្សាភិបាល ពីតួនាទី របស់ក្រុមប្រឹក្សា​ភិបាល និង ការទទួល​ខុសត្រូវ​របស់​ពួក​គេ ឧទាហរណ៍ដូចជា កាតព្វកិច្ចផ្លូវច្បាប់ជាដើម។

ទាក់ទងនឹងអភិបាលកិច្ចគ្រឹះស្ថាន គណៈកម្មាធិការនេះ ធានាថា​ក្រុមប្រឹក្សាភិបាលបានបំពេញការងារបាន​យ៉ាង​ល្អ​បំផុត ដោយធានាបាននូវប្រសិទ្ធភាព​ទាំងមូល​នៃក្រុមប្រឹក្សាភិបាល និង អនុវត្ត ឬ សម្របសម្រួល​ការ​វា​យតម្លៃខ្លួនឯង និង ការវាយតម្លៃគ្នាទៅវិញទៅមក ក្នុងក្រុមប្រឹក្សា​ភិបាល​នៅអំឡុងពេលជាក់លាក់ណាមួយ។

២. គណៈកម្មាធិការការងារសង្គម (SPC)

គណៈកម្មាធិការនេះ មានភារកិច្ចទទួលខុសត្រូវ ក្នុងការផ្តល់យោបល់ ដល់ក្រុមប្រឹក្សាភិបាល លើការងាររបស់
អេ អឹម ខេ ដែលទាក់ទងនឹងសង្គម។ វិធីសាស្ត្រ​នៃការវិភាគ និងការរាយការណ៍  ព្រមទាំងក្របខណ្ឌ​ទាក់​ទង​នឹង​ការងារសង្គម។ គណៈកម្មាធិការនេះ មានភារកិច្ចក្នុងការផ្តល់ព័ត៌មានទាន់ពេលវេលា ដល់ក្រុមប្រឹក្សា​ភិបាល និង ថ្នាក់ដឹកនាំជាន់ខ្ពស់ ទៅលើបញ្ហានៃការងារសង្គមដែលបានលេចឡើង និងការអភិវឌ្ឈន៍ជាសាកល  ព្រម​ទាំងការសម្រេចចិត្តថាតើ លទ្ធផលទទួលបានពីដំណើរការស្រាវជ្រាវពីអតិថិជនមាន​លក្ខណៈ​ត្រឹម​ត្រូវ​បាន​​ដល់កម្រិតណា ។

៣. គណៈកម្មាធិការសវនកម្ម និងហិរញ្ញវត្ថុ (AFC)

គណៈកម្មាធិការនេះមានភារកិច្ចទទួលខុសត្រូវ  សម្រាប់ការធានាសុច្ចរិតភាពនៃរបាយការណ៍​ហិរញ្ញវត្ថុ​របស់​គ្រឹះ​ស្ថាន នៅក្នុងការអនុវត្តការរាយការណ៍ និងការបង្ហាញព័ត៌មានដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ និង​ធនាគារជាតិនៃកម្ពុជា ត្រូវមានភាពច្បាស់លាស់ ត្រឹមត្រូវ និងទុកចិត្តបាន ។ គណៈ​កម្មាធិការនេះ​ក៏មាន​ ភារកិច្ចអនុវត្តនូវកិច្ចការមួយចំនួនដូចខាងក្រោមនេះផងដែរ៖

  • ត្រួតពិនិត្យនូវភាពត្រឹមត្រូវ  នៃរបាយការណ៍ហិរញ្ញវត្ថុ របស់គ្រឹះស្ថាន ។
  • ផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាភិបាល ដើម្បីសុំការអុនម័តពីភាគទុនិក ស្តីពីការតែងតាំងសវនករខាងក្រៅ។
  • ពិនិត្យនិងផ្ដល់អនុសាសន៍ជូន​ក្រុមប្រឹក្សាភិបាលដើម្បីអនុម័ត លើរបាយការណ៍ សវនកម្មហិរញ្ញវត្ថ។
  • ពិនិត្យឡើងវិញនូវ​ប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់គ្រឹះស្ថាន។
  • តាមដាននិងត្រួតពិនិត្យឡើងវិញនូវប្រសិទ្ធិភាពនៃមុខងារសវនកម្មផ្ទៃក្នុងរបស់គ្រឹះស្ថាន (នាយក​ដ្ឋាន​សវនកម្មផ្ទៃក្នុង)
  • តាមដាន និងការពិនិត្យឡើងវិញនូវឯករាជ្យភាព វត្ថុបំណងនិងប្រសិទ្ធិភាពរបស់សវនករខាងក្រៅ ។

៤. គណៈកម្មាធិការគ្រប់គ្រងហានិភ័យថ្នាក់ក្រុមប្រឹក្សាភិបាល (BRC)

ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រង អេ អឹម ខេ មានការជឿជាក់យ៉ាងមុតមាំថា ការគ្រប់គ្រងហានិភ័យពិតជាមានសារៈសំខាន់ណាស់ធ្វើឲ្យ អេ អឹម ខេ ទទួលបានជោគជ័យ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើមួយ។ ទស្សនៈវិទ្យារបស់យើង គឺធានាថាហានិភ័យទាំងឡាយដែលយើងមាន អាចជួយឲ្យយើងសម្រេចបាននូវផែនការយុទ្ធសាស្រ្តអាជីវកម្ម និងគោលដៅរបស់គ្រឹះស្ថានដោយរក្សារបាននៅក្នុងកម្រិតដែលអាចទទួលយកបាន ដែលអាចឲ្យយើងការពារដើមទុន និងអាចថ្លឹងថ្លែងបានយ៉ាងត្រឹមត្រូវរវាងហានិភ័យ និងប្រាក់ចំណេញ។

គណៈកម្មាធិការហានិភ័យកម្រិតក្រុមប្រឹក្សាភិបាល​ (BRC) មានតួនាទីត្រួតពិនិត្យការគ្រប់គ្រងហានិភ័យគ្រឹះស្ថានរួមមាន ហានិភ័យខាងក្នុង និងខាងក្រៅមានដូចជា ប្រតិបត្តិការហិញ្ញវត្ថុ ឥណទានការប្រតិបត្តិតាម និងកេរ្តិ៍ឈ្មោះជាដើម ក្នុងចំណោមគ្រឹស្ថានផ្សេងទៀត។

៥. គណៈកម្មាធិការ ទ្រព្យសកម្ម និងបំណុល កម្រិតក្រុមប្រឹក្សាភិបាល (Board ALCO)

គណៈកម្មាធិការនេះ ត្រួតពិនិត្យជាយុទ្ធសាស្ត្រ​នៃការគ្រង់គ្រងតារាងតុល្យការ​របស់គ្រឹះស្ថាន ដល់ក្រុមប្រឹក្សាភិបាល។ គណៈកម្មាធិការ ជាអ្នកផ្តល់មតិយោបល់ និងគំនិតជាយុទ្ធសាស្ត្រ​ ចំពោះដំណើរ​ការគ្រប់​គ្រង​ទ្រព្យ​សកម្ម និងបំណុល ហើយ​ដើរតួនាទីជាអង្គភាពក្នុងការ​អនុម័តប្រភពទុន ហានិភ័យ និង គោល​នយោបាយ​គ្រប់​គ្រងទ្រព្យសកម្ម និងបំណុល។

ទ្រព្យសកម្ម និង បំណុល អេ អឹម ខេ ត្រូវបានគ្រប់គ្រងដោយគណៈកម្មាធិការមួយ ដើរក្នុងការ​បង្កើនតម្លៃរបស់​ភាគ​​ទុនិក​ដល់​កម្រិត​អតិបរមា ដើម្បីពង្រឹងការរីកចម្រើន និង ប្រាក់ចំណេញ ប្រកបដោយនិរន្តភាព ធ្វើឲ្យកាន់​តែ​​ប្រសើរឡើងនូវការ​គ្រប់​គ្រង​​​ដើមទុន និងការពារគ្រឹះស្ថានពីហានិភ័យហិរញ្ញវត្ថុហួសកម្រិតណាមួយ ដែល​កើត​ចេញពីបំលាស់ប្តូរ នៅក្នុងបរិយាកាស​ទីផ្សារ។​

គណៈកម្មាធិការ ទ្រព្យសកម្ម និង បំណុល បានគិតគូពីការគ្រប់គ្រងបំណុល ការប្រមូលមូលនិធិ និង​ ដើមទុន អត្រាប្តូរ​ប្រាក់បរទេស និង ហានិភ័យ ដែលបណ្តាលមកពីភាគីផ្សេងទៀត ការផ្លាស់ប្តូរ ផ្នែកផលិតផល និង ការ​រៀប​ចំគម្រោង​ថវិការ​ប្រចាំ​​ឆ្នាំ។

 

 

លោក Tanmay Chetan | ប្រធានក្រុមប្រឹក្សាភិបាល និង ប្រធានគណៈ​កម្មាធិការវាយតម្លៃការ តែងតាំង និងអភិបាលកិច្ច និង​ជាសមាជិក​នៃ​គណកម្មា​ធិការ​សវនកម្ម និងហិរញ្ញវត្ថុ

លោក Tanmay ជា​សហស្ថាបនិក​ និង​ជា​ដៃគូ​គ្រប់គ្រង​នៅ Agora Microfinance Partners LLP  ហើយ​បាន​កាន់តំណែង​ជាច្រើន​នៅក្នុង​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ រយៈពេល ១៨ឆ្នាំ។ អស់​រយៈពេល​ជាច្រើន​ឆ្នាំ លោក​បានធ្វើការ​ក្នុង​វិស័យ​ប្រតិបត្តិការ (ប្រធាន​នា​   យក​ប្រតិបត្តិ អេ អឹម ខេ កម្ពុជា) ព្រមទាំង​លោក​មានតួនាទី​ក្នុង​ការផ្តល់​ចំណាត់ថ្នាក់​ឥណទាន​មីក្រូហិរញ្ញវត្ថុ និង​ការពិគ្រោះ​យោបល់​នៅក្នុង​បណ្តា​ប្រទេស​ជាច្រើន​ទៀត។

លោក​បានបញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​រដ្ឋបាល​សាធារណៈ​ពី​សាកលវិទ្យាល័យ Harvard Kennedy និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ពី​វិទ្យាស្ថាន​គ្រប់គ្រង​ធនធាន​   ព្រៃឈើ​នៃ​ប្រទេស​ឥណ្ឌា។

 

 

លោក Adrian Graham | ក្រុមប្រឹក្សាភិបាល ប្រធានគណៈកម្មាធិការសវនកម្ម
និងហិរញ្ញវត្ថុ និង សមាជិកគណៈកម្មាធិការហានិភ័យ

លោក  Adrian កើត​នៅ​ទីក្រុង Bulawayo ប្រទេស​ហ្ស៊ី​ម​បា​វេ លោក​បាន​នាំយក​បទពិសោធន៍​ដែល​លោក​ធ្វើការ​ផ្នែក​ហិរញ្ញវត្ថុ១៩ឆ្នាំ មក​ផ្តល់​ឲ្យ​ក្រុមប្រឹក្សាភិបាល អេ អឹម ខេ។ លោក​បានចាប់ផ្ដើម​អាជីព​ជាមួយនឹង​ក្រុមហ៊ុន PricewaterhouseCoopers លើ​ផ្នែក​សេវា​សវនកម្ម និង​ប្រឹក្សា​យោបល់។ លោក​បាន​បម្រើ​ការងារ​នៅក្នុង​អង្គការ​មិនមែន​រដ្ឋាភិបាល អស់​រយៈពេល ៨ឆ្នាំ ដែល​រួមមាន ៥ ឆ្នាំ​ជា​អ្នកត្រួតពិនិត្យ​ហិរញ្ញវត្ថុ និង​បន្ទាប់​មកជា​នាយក​
ហិរញ្ញវត្ថុ​របស់​អង្គការ Concern Worldwide

បច្ចុប្បន្ន​លោក Adrian ជា​ប្រធាន​នាយក​ប្រតិបត្តិ​ហិរញ្ញវត្ថុ​របស់​អង្គការ UNICEF អូស្ត្រាលី។

 

 

លោក គា បូរាណ | ក្រុមប្រឹក្សាភិបាល និងជាប្រធាននាយកប្រតិបត្តិ

លោក បូរាណ ត្រូវបានតែងតាំង​ជា​ប្រធាន​នាយក​ប្រតិបត្តិ អេ អឹម ខេ ក្នុង​ខែកក្កដា
ឆ្នាំ ២០១២ ។  លោក​បាន​ចូល​បម្រើការ​នៅ អេ អឹម ខេ អស់​រយៈពេល​ជិត១០ ឆ្នាំ​មកហើយ ចាប់តាំងពី​ឆ្នាំ ២០០៤ មក លោក​បាន​កាន់តំណែង​ថ្នាក់ដឹកនាំ​ជាច្រើន ដើម្បី​ចូលរួម​អភិ​វ​ឌ្ឈ​គ្រឹះស្ថានដូចជា ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ នាយក​ប្រតិបត្តិ​ហិរញ្ញវត្ថុ (CFO) អនុប្រធាននាយក​ប្រតិបត្តិ ។ មុនពេល​ដែល​លោក​ចូលរួម ជាមួយ អេ អឹម ខេ លោក​បានធ្វើការ​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​ផ្សេងទៀត​ក្នុងនាម​ជានា​យក​ហិរញ្ញវត្ថុ។

លោក បូរាណ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ ព្រមទាំង
ទទួលបាន ACCA ជាផ្លូវការ និងត្រូវបានគេទទួលយកជាសមាជិក ACCA ក្នុងឆ្នាំ
២០០៨ ផងដែរ។

 

 

លោក Pete Power | ក្រុមប្រឹក្សាភិបាលសមាជិកគណៈកម្មាធិការ ការងារសង្គម
និងសមាជិកគណៈកម្មធិការសវនកម្ម និងហិរញ្ញវត្ថុ

លោក Pete បច្ចុប្បន្ន គឺជា​នាយក​ផ្នែក​យុទ្ធសាស្ត្រ និង​អភិ​វ​ឌ្ឈ​អាជីវកម្ម នៅ Gorta-Self Help Africa (GSHA) ដែល​ទើបត្រូវ​បានធ្វើសមាហរណកម្មថ្មី។ មុនពេល​សមាហរណកម្ម លោក​ Pete គឺជា​ប្រធាន​នាយក​ប្រតិបត្តិ នៃ Gorta ដែលជា​អង្គការក្រៅរដ្ឋាភិបាល​អ​ន្ត​រ​ជាតិ​ដ៏​ចំណាស់​ជាងគេ​មួយ​របស់​សាធារណរដ្ឋអៀរ​ឡង់ (INGO)

មុនពេល​ចូលរួម​ជាមួយ Gorta លោក  Pete គឺជា​អតីត​ប្រធាន​នាយក​ប្រតិបត្តិ 
អេ អឹម ខេ  ពី​ឆ្នាំ ២០១០-២០១២ លោក បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយ អេ អឹម ខេ
តាំង​ពីថ្ងៃ​កកើតឡើង​ដំបូង  និង​មាន​តំណែង​នៅក្នុង​ក្រុមប្រឹក្សាភិបាល ចាប់តាំងពី​ឆ្នាំ ២០០៦មក​ម៉្លេះ។

លោក Pete បានចាប់ផ្តើម​អាជីព​របស់លោក ជា​គណនេយ្យករ នៅក្នុង​ក្រុមហ៊ុន Arthur Andersen។ បន្ទាប់ពី​លោក​ទទួលបាន​សញ្ញាបត្រ គណនេយ្យករ​សាធារណៈ (CPA) ក្រោយមក លោក​បាន​ប្តូរ​ទៅ​ផ្នែក ទីប្រឹក្សា​អាជីវកម្ម របស់ Arthur Andersen វិញ និង​បាន​ចំណាយពេល​ជិត​មួយ​ទសវត្ស ធ្វើការ​ជាទី​ប្រឹក្សា​ផ្នែក​គ្រប់គ្រង នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន ។  ខណៈនោះ លោក Pete បានទទួល​ជោគជ័យលើ​ការដឹកនាំ​ផ្នែក​បច្ចេកវិទ្យា នៅ​សហរដ្ឋអាមេរិក មុនពេល​លោក​ផ្លាស់ប្តូរ​ទៅ​ផ្នែក​អភិ​វ​ឌ្ឈ​ន៍។

លោក Pete ទទួលបាន​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ ផ្នែក​ទំនាក់ទំនង​អន្តរជាតិ និង​ទស្សនវិជ្ជាពី​សាកលវិទ្យាល័យ Scranton សហរដ្ឋអាមេរិក បន្ទាប់មក​ទទួលបាន​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក European Integration ពី​សាកល​វិទ្យាល័យ Limerick ប្រទេស​អៀក​ឡង់ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​ជំនួញ​ពី​សាកល​វិទ្យាល័យ Tulane សហរដ្ឋអាមេរិក ។

 

 

លោកស្រី Rebecca McKenzie | ក្រុមប្រឹក្សាភិបាល  ប្រធានគណៈកម្មធិការ ទ្រព្យសកម្ម និងបំណុល និងសមា​ជិក​គណៈ​កម្មាធិការ​វាយ​តម្លៃ​ តែងតាំង និងអភិបាលកិច្ច

លោកស្រី  Rebecca ជា​សហ​ស្ថាបនិក និង​ជានា​យក​គ្រប់គ្រង​នៅ Agora Microfinance N.V  និង​ជានា​យក​ផ្នែក​ប្រតិបត្តិការរបស់ Agora Microfinance Partners LLP ផងដែរ។

លោកស្រី មានបទពិសោធន៍​ជាង ១៥ ឆ្នាំ​លើ​វិស័យ​ធនាគារ ទីផ្សារ​មូលធន និងមីក្រូហិរញ្ញវត្ថុ ។ នៅក្នុង​បទពិសោធន៍​វិស័យ​ធនាគារ​ លោកស្រី​បាន​កាន់ តំណែងផ្សេងៗគ្នា ជាមួយ​ធនាគារ Depfa Bank Plc ធនាគារ Credit Suisse First Boston ធនាគារ Paribas និង​ក្រុមហ៊ុន UBS

លោកស្រី Rebecca ទទួលបាន​សញ្ញាបត្រ​ហិរញ្ញវត្ថុ​សាជីវកម្ម​ពីសា​លា​ពាណិជ្ជកម្ម​ទីក្រុង​​ឡុង​ដ៍ និង​បរិញ្ញាបត្រ European Studies ពី​សាកល​វិទ្យាល័យ Scripps រដ្ឋកា​លី​ហ្វ​ញ៉ា។

 

 

លោក ទិព្វ ច័ន្ទវិបុល | ក្រុមប្រឹក្សាភិបាល និងសមាជិកគណៈកម្មាធិការ ការវាយតម្លៃ
ការតែងតាំង និងអភិបាលកិច្ច

លោក​បណ្ឌិត ច័ន្ទ​វិបុល គឺជា​ដៃគូ​គ្រប់គ្រង​នៅឯ​ក្រុមហ៊ុន Tip & Partners Law Firm
ក្នុងប្រទេស​កម្ពុជា និង​ជា​សមាជិក​នៃ​សមាគម​មេធាវី​កម្ពុជា។ លោក​ត្រូវបាន​ជ្រើសរើស​
ជា​សមាជិក​ក្រុមប្រឹក្សា​ភិបាល នៃ សមាគម​មេធាវី​កម្ពុជា​ពី​ឆ្នាំ ១៩៩៩ ដល់ ២០០២ និង​ត្រូវ បាន​ជ្រើសរើស​ម្តងទៀត ក្នុង​ឆ្នាំ ២០១០ ដល់ ២០១២ ។ លោក​បានធ្វើ​សកម្មភាព​ទាំង​នៅក្នុង​ប្រតិបត្តិការ​ខ្នាតតូច និង​ខ្នាត​ធំ ទាំង​ឯកត្ត​ជន និងក្រុមហ៊ុន។

លោក​បណ្ឌិត ទិព្វ ច័ន្ទ​វិបុល បាន​បម្រើ​ការងារជាទី​ប្រឹក្សា​ផ្នែក​ច្បាប់ឲ្យ​វិទ្យាស្ថាន​ជាតិ និង​អន្តរ​ជាតិ​ជាច្រើន រាប់បញ្ចូល​ទាំង​អង្គការសហប្រជាជាតិ (the United Nations)​ ធនាគារ​ពិភព​លោក (The World Bank) និង​ធនាគារ​អភិ​វ​ឌ្ឈ​ន៍​អាស៊ី (the Asian Development Bank) និង​ក្រុមហ៊ុនសំខាន់ៗដទៃទៀតក្នុងប្រទេស​កម្ពុជា។

លោក​បណ្ឌិត គឺជា​សមាជិក​សកម្ម​ម្នាក់ ទាំង​វិស័យ​ច្បាប់ និង​សហគមន៍​អាជីវកម្មក្នុងប្រទេស​​​កម្ពុជា ។

 

 

លោកស្រី Blandine Claudia Maire Pons | ក្រុមប្រឹក្សាភិបាល  ប្រធានគណៈ
កម្មាធិការហានិភ័យ ប្រធានគណៈកម្មាធិការការងារសង្គម និងសមាជិកគណៈ
កម្មាធិការទ្រព្យសកម្ម និងបំណុល

លោកស្រី Dina ជា​នាយិកា​ប្រចាំ​តំបន់​អាស៊ី​បូព៌ា​របស់ Incofin និង ជា​ប្រធាន​ការងារ​
សង្គម ដែលមាន​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ។ លោកស្រី​គឺជា​សមាជិក​ក្រុមប្រឹក្សា
ភិបាល​នៃ​ការងារ​ពិសេស​ការងារ​សង្គម (SPTF)។ លោកស្រី Dina មាន​ភារកិច្ច​ទទួល
បន្ទុក​លើ​សកម្មភាព​បំណុល​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា ចិន ឥណ្ឌូណេស៊ី
ម៉ុង​ហ្គោ​លី និង​ហ្វីលីពីន  ដោយ​គ្រប់គ្រង​ផលប័ត្រ​ចំនួន៦០ លាន​ដុល្លារ​អាមេរិក
នៅក្នុង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន១៨។ មុន​ពេលដែល​លោកស្រី ចូលរួម​ជាមួយ
Incofin។

លោកស្រី គឺជា​អ្នកវិភាគ​ជាន់ខ្ពស់​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​នៅឯ​ទីភ្នាក់ងារ​ផ្តល់​ចំណាត់
ថ្នាក់​ឯកទេស​មីក្រូ​ហិរញ្ញវត្ថុ Planet Rating

មុនពេល​ពេលនោះ លោកស្រី​បាន​បម្រើ​ការងារ​នៅក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ ជា​អ្នកពិគ្រោះ​យោបល់​ផ្នែក​ប្រតិ​ប​ត្ដិ​ការ​នៅ PlaNet Finance  និង​ក្រុមហ៊ុន​បងស្រី​របស់ខ្លួន
MicroCred នៅក្នុង​ប្រទេស​ចិន ។

លោកស្រី​គឺជា​ផ្នែក​មួយ​នៃ​ក្រុម​ស្ថាបនិក ដែល​បាន​បង្កើត​ក្រុមហ៊ុន MicroCred
Nanchong
នៅក្នុង​ស្រុក​ស៊ី​ឈួន ។ លោកស្រី​ក៏បាន​ដឹកនាំ​គម្រោង​កសាង​សមត្ថភាព​សម្រាប់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​នៅ​តំបន់​ជនបទ​របស់​ចិន​ជាច្រើន​ផងដែរ។លោកស្រី អាច​និយាយ​ភាសា​បារាំង អង់គ្លេស និង អេ​ស្ប៉ា​ញ បាន​យ៉ាង​ស្ទាត់ជំនាញ  ហើយក៏​យល់
ដឹង​ពី​ភាសា​ចិន​កុក​ងឺ​បាន​យ៉ាង​ល្អ​ផងដែរ។

លោកស្រី​បានបញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ពី Sciences Po Paris
និង the London School of Economics (LSE) នៅក្នុង​ការសិក្សា​ពី​ការអភិវឌ្ឍន៍
និង​ទំនាក់ទំនង​អន្តរជាតិ។
 

 

លោក Joshua Morris | ក្រុមប្រឹក្សាភិបាល និង ជាសមាជិកនៃគណៈកម្មាធិការ
វាយតម្លៃតែងតាំងនិងអភិបាលកិច្ច

លោក Joshua គឺជា​ដៃគូ​ស្ថាបនិក​និង​ជា​នាយក​គ្រប់គ្រង Emerging Markets
Investments ( EMI)
ក្រុមហ៊ុន​សិង្ហបូរី ដែល​បាន​ចុះបញ្ជី ជា​អាជីវកម្ម​ប្រឹក្សា​យោបល់​លើ​ការវិនិយោគ មាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​កម្ពុជា។ ក្រុមហ៊ុន EMI
បាន​គ្រប់គ្រង​ មូលនិធិ​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា-ឡាវ  the Cambodia – Laos Development
Fund (“CLDF”)
ដែលជា​មូលនិធិ​សមធម៌​មាន​ទឹកប្រាក់ ២០ លាន​ដុល្លារ​អាមេរិក
សម្រាប់​វិនិយោគ​ប្រកបដោយ​គំនិត​ច្នៃប្រឌិត និង​ច្បាស់លាស់ទៅលើ​ផ្នែក SMEs 
នៅក្នុង​ប្រទេស​កម្ពុជា និង​ឡាវ ។ ក្នុងតួនាទី​របស់លោក  លោក​បាន​ប្រឹងប្រែង​អស់
ពី​កំលាំងកាយ​ចិត្ត ផ្តោតលើ​ប្រតិបត្តិការ​មូលនិធិ  ដែលជា​ឱកាស​វិនិយោគ​ថ្មី 
ការរីកចម្រើន​ផលប័ត្រ​ឥណទាន​ក្រុមហ៊ុន និងទំនាក់ទំនង LP ក្នុងចំណោម​
ក្រុមហ៊ុន​ដទៃទៀត។

លោក គឺជា​សហ​ស្ថា​និក​នៃ​ក្រុមហ៊ុនមេ របស់ EMI  ដែល​ហៅថា ក្រុមហ៊ុន​ប្រឹក្សា​
យោបល់​ទីផ្សារ​ដ៏​មាន​ថាមពល Emerging Markets Consulting ដែល​បានធ្វើ​
អាជីវកម្ម​ប្រតិបត្តិការ​របស់ខ្លួន​ជា​លើកដំបូង និង​ដឹកនាំ​ក្រុម​ទីផ្សារ​ប្រកបដោយ​
ថាមពល។ មុនពេល​ចូលទៅ​កាន់​តួនាទី​របស់លោក នៅក្នុង EMI លោក Joshua
បាន​ចែករំលែក​នូវ​ការ ទទួលខុសត្រូវ​ជារួម ទៅលើ​ប្រតិបត្តិការ និង​ការរីកចម្រើន​
ជោគជ័យ នៃ​អាជីវកម្ម​ប្រឹក្សា​យោបល់។

លោក​គឺជា​សមាជិក​ក្រុមប្រឹក្សាភិបាល នៃ បណ្តុំ​ក្រុមហ៊ុន  ដែលមាន​នាទី​ឃ្លាំមើល​
ទៅលើ EMC និង EMI ។ មុនពេល​ផ្លាស់ប្តូរ​មក​កម្ពុជា លោក Joshua បាន​កាន់
តំណែង​ថ្នាក់​គ្រប់គ្រង​ជាន់ខ្ពស់​នៅក្នុង​ទីផ្សារ និង​ការអភិវឌ្ឍ​របស់​ក្រុមហ៊ុន​សម្រាប់​
ការចាប់ផ្តើម​ការ​បច្ចេក​វិទ្យា​និង​អាជីវកម្ម e-commerce ចុះបញ្ជី​នៅ​ផ្សារ​ហ៊ុន
NASDAQ។ មុនពេល​កាន់​តួនាទី​គ្រប់គ្រង​ទាំងនេះ លោក Joshua បាន​ចំណាយ
ពេល​ប្រាំ​ឆ្នាំ​ទៅលើ​ផ្នែក ប្រឹក្សា​យោបល់​ការគ្រប់គ្រង ក្នុង​ឧស្សាហកម្ម​ធានារ៉ាប់រង
និង​ការថែទាំសុខភាព ក្នុង​សហរដ្ឋអាមេរិក ។

លោក Joshua បានទទួល​បរិញ្ញាបត្រ​ជាន់ខ្ពស់​ពី​សាលា​ពាណិជ្ជកម្ម Harvard
(១៩៩៨) និងបរិញ្ញាបត្រ Cum Laude  ពី​សាកលវិទ្យាល័យ Harvard (១៩៩២)។

 

 

លោក Michael Goh | ក្រុមប្រឹក្សាភិបាល សមាជិកគណៈកម្មាធិការហានិភ័យ
 
ក្នុងអាជីពរបស់លោក Michael មានបទពិសោធន៍យ៉ាងច្រើនជាមួយគ្រឹះស្ថានហិរញ្ញវត្ថុជាង ២០ឆ្នាំ។ លោកមានតួនាទីអភិបាលកិច្ច ERM ការអនុម័តកម្ចី និង ប្រតិបត្តិការគ្រប់គ្រងហានិភ័យ សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក។ លោកធ្លាប់បានកាន់តំណែងជាមន្រ្តីប្រតិបត្តិ ជាច្រើនដូចជា ប្រធាននាយកប្រតិបត្តិហានិភ័យនៃក្រុមហ៊ុន AIG Group និង CRO-Standard Chartered Bank’s Global JV ផ្នែកដំណោះស្រាយសេវាទូទាត់ ជានាយកគ្រប់គ្រងហានិភ័យប្រចាំតំបន់ជាន់ខ្ពស់ នៃធនាគារវិនិយោគ CAI Investment Bank ប្រធាននាយកប្រតិបត្តិឥណទាន និងនាយកហានិភ័យនៅធនាគារពាណិជ្ជ ទីក្រុងហុងកុង។ លោកជាម្ចាស់ទុនរួមនៃការវិនិយោគសាច់ប្រាក់ឯកជនដូចជា ការលក់ និងការចុះបញ្ជីអង្គភាពនៅក្នុងប្រទេស សិង្ហបុរី។ ក្រុមហ៊ុនរបស់លោកក៏មានផ្តល់សេវាកម្មដូចជា ប្រឹក្សាយោបល់គ្រប់គ្រងហានិភ័យ និងសេវាបណ្តុះបណ្តាលជំនាញឯកទេស។ លោក Michael ជាគណនេយ្យករអាជីព ហើយលោកទទួលបានសញ្ញាប័ត្រអនុបណ្ឌិត ផ្នែកហិរញ្ញវត្ថុ ពីទីក្រុង New York ។ លោកគឺជាសមាជិកនៃក្រុមប្រឹក្សាភិបាល និងក្រុមប្រឹក្សារភិបាលនៅសមាគមគ្រប់គ្រងហានិភ័យ។ មុនពេលដែលលោកបានចូលរួមជាមួយ អេ អឹម ខេ លោកគឺជាប្រធាន និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃគណៈកម្មាធិការក្រុមប្រឹក្សាភិបាល ហានិភ័យឯករាជ្យ ព្រមទាំងជាអ្នកប្រឹក្សាយោបល់ដល់ក្រុមប្រឹក្សារហានិភ័យ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពីរក្នុងប្រទេសកម្ពុជា។ លោកគឺជាគ្រូបង្គោលសម្រាប់គម្រោងហានិភ័យប្រតិបត្តិតាមនៅធនាគារសកល HSBC និងជាគ្រូដែលមានអាជ្ញាប័ណ្ណបណ្តុះបណ្តាលសហគ្រាសនានារបស់ភ្នាក់ងារផ្តល់ចំណាត់ថ្នាក់សកលក្នុងតំបន់អាស៊ី។

</

 

លោកស្រី Frances Sinha | សមាជិក​គណៈកម្មាធិកា​រ​ការងារ​សង្គម

លោកស្រី Frances គឺជា​ស្ថាបនិក​រួម នៃ​ប្រឹក្សា​យោបល់​អំពី​ការអភិវឌ្ឍន៍​ប្រព័ន្ធ​
ជនបទ EDA និង​ជា​ភ្នាក់ងារ​ផ្តល់​ចំណាត់ថ្នាក់​ឯកទេស M-CRIL

លោកស្រី​បានបញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ Oxford និង​សាលា​សេដ្ឋកិច្ច​នៃ​ទីក្រុង​ឡុង ចក្រភព​អង់គ្លេស។ លោកស្រី​បានរស់នៅ​ប្រទេស​ឥណ្ឌា​ជាង ២៥ឆ្នាំ​ហើយ។ បទពិសោធន៍​របស់លោក​ស្រី​រួមមាន ការគ្រប់គ្រង​ការងារ​សង្គម និងការបណ្តុះបណ្តាលជាមួយនឹង the Imp-Act Consortium និងជាមួយ EDA

ការវាយតម្លៃ​ទៅលើ​ការងារ​សង្គម និង​ការផ្តល់​ចំណាត់ថ្នាក់ M-CRIL ព្រមទាំង របាយការណ៍​អំពី​ការងារ​សង្គម​ជាមួយនឹង​បណ្តាញ​នៃ​ប្រទេស​នានា​ដូចជា the MIX និង the Social Performance Task Force។ បច្ចុប្បន្ននេះ លោកស្រី​គឺជា​ទីប្រឹក្សា​ដ៏​ល្បី​ម្នាក់ ក្នុង​យុទ្ធនាការ​កិច្ច​ប្រជុំ​កំពូល​ឥណទាន​ខ្នាតតូច​សម្រាប់​ការអភិវឌ្ឍន៍ Pro-Poor Seal នៃ​ភាពល្អ​ឥតខ្ចោះ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ៕

 
 
 
 

លោកស្រី Olga Torres | សមាជិក​គណៈកម្មាធិកា​រ​ការងារ​សង្គម

លោកស្រី Olga គឺជានាយិកាស្រាវជ្រាវនៅ និងបច្ចុប្បន្ន លោកស្រីកំពុងធ្វើការពេញម៉ោង នៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Agora ក្នុងប្រទេសហ្ស៊ីមប៉ាវ៉េ (Agora Microfinance Zambia) លោកស្រីមាន បទពិសោធន៍ជាង ១២ឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុក្នុងឋានៈជា អ្នកគ្រប់គ្រង អ្នកប្រឹក្សាយោបល់ និងអ្នកស្រាវជ្រាវ។ ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៩ លោកស្រី Olga គឺជាអ្នកគ្រប់គ្រង និងជាទីប្រឹក្សារបស់ អេ អឹម ខេ ហើយលោកស្រីបានដឹកនាំការងារលើ ការវិភាគទិន្ន័យអតិថិជននិងភ្ជាប់ទំនាក់ទំនងរវាងលទ្ធផលទៅនឹងការសម្រេចចិត្តលោកស្រី Olga ទទួលបានសញាបត្រ បណិ្ឌតផ្នែកសេដ្ឋកិច្ចអនុវត្តន៍ពី Universidad Compluense (ប្រទេសអេស្ប៉ាញ) និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកកិច្ច ការអន្តរជាតិពីសាកលវិទ្យាល័យ Columbia ផងដែរ។

 
 
 
 

លោកស្រី Heng Seida | សមាជិកគណៈកម្មាធិការសវនកម្ម និងហិរញ្ញវត្ថុ

លោកស្រី Seida ជា​គណនេយ្យករ​អាជីព និង​ជា​សមាជិក​នៃ​សមាគមន៍ Association of Certified Chartered Accountants (ACCA) នៃ​ចក្រភព​អង់គ្លេស ហើយ​បានទទួល​សញ្ញាបត្រ​សវ​នករ​ផ្ទៃក្នុង​ពី​សហរដ្ឋអាមេរិក។ លោកស្រី​បានបញ្ចប់​ការ​សិក្សា​បរិញ្ញាបត្រ ផ្នែក​គណនេយ្យ​ហើយ​មានបទពិសោធន៍​ជាង១០ឆ្នាំ ក្នុងការ​គ្រប់គ្រង​សវនកម្ម និង​ហិរញ្ញវត្ថុ។ លោកស្រី​គឺជា​ដៃគូ​គ្រប់គ្រង​ម្នាក់​នៃ Fii & Associates ដែល​ទទួលខុសត្រូវ​សម្រាប់​ប្រតិបត្តិការទាំង​ស្រុង​របស់​ក្រុមហ៊ុន និង​ដើរតួនាទី​ជា​ដៃគូ​ហត្ថលេខី និង​ធានា​នូវ​សេវាកម្ម​ប្រកប​ដោយ​គុណភាព​ខ្ពស់​តាមរយៈ​ជំនាញ​វិជ្ជាជីវៈ។

ពីមុនមក លោកស្រី​ធ្លាប់ជា​អ្នកឯកទេស​ផ្នែក​គ្រប់គ្រង​ហិរញ្ញ​វ​ត្ថុជា មួយ​ធនាគារពិភពលោក​អស់​រយៈពេល ៥ ឆ្នាំ និង​ជា​ប្រធាន​សវនកម្ម​នៅក្នុង​ក្រុមហ៊ុន​សវនកម្ម​ដ៏​ធំ​មួយ ក្នុង​ចំណោម​ក្រុមហ៊ុន​សវនកម្មធំៗទាំង​បួន​អស់រយៈ​ ពេល៦ឆ្នាំ​លើ​ការងារ​សវនកម្ម និង​សេវា​ប្រឹក្សា​យោបល់​ក្នុងប្រទេស​កម្ពុជា និង​ប្រទេស​ម៉ាឡេស៊ី។
 

 

Customer Service:
Tel: 023 220 202
Toll Free: 1800 200 200