សេវាបើកប្រាក់បៀវត្សរ៍
2017-Apr-20 14:41 [Viewed : 3738]

ដើម្បី​ឲ្យ​ការរៀបចំ​បើកប្រាក់បៀវត្សរ៍ ​ជូន​បុគ្គលិក​របស់​​អ្នក​កាន់តែ​ចំណាយ​តិច ងាយស្រួល និង​មាន​សុវត្ថិភាពខ្ពស់។ អេ អឹម ខេ ផ្តល់​ជូន​​ស្ថាប័ន ​ដែលមានតម្រូវការ​សេវានេះ។ សេវានេះ ជួយ​ឲ្យ​ក្រុមហ៊ុន​ឯកជន និង​អង្គការមិន​មែន​រដ្ឋាភិបាល​ ដើម្បី​សម្រួល​​ការងារ​បើក​ប្រាក់​ខែ​ជូន​បុគ្គលិក​ឲ្យ​កាន់​តែ​ងាយ​ស្រួល។ លើស​ពី​នេះ​ទៅទៀត​ពួកគេ​ក៏អាច​ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើនដូច​ជា អត្រាការប្រាក់​ខ្ពស់ មាន​ភាព​បត់​បែន អាច​បើក​ប្រាក់​តាមនៅតាមម៉ាស៊ីនដាក់​ប្រាក់​ និង​ដក​ប្រាក់​ដោយស្វ័យប្រវត្តិ និង​ភ្នាក់​ងារ​ អេ អឹម ខេ ទូទាំងប្រទេស ដោយ​មិនចំណាយអ្វីទាំងអស់។ លើសពី​នេះ​ទៅទៀត បុគ្គលិកស្ថានប័ននោះ ក៏​រីក​រាយជាមួយ​នឹង​ការ​ប​ញ្ចុះតម្លៃ​ពិសេសនៅតាម​ដៃគូរពាណិជ្ជកម្ម ​អេ អឹម ខេ ទូទាំងប្រទេស ដោយ​គ្រាន់​តែ​បង្ហាញ​កាតគណនីសន្សំ​ជាការស្រេច។

  • ផ្ទេរប្រាក់ខែ​ទៅកាន់​គណនី​របស់​បុគ្គលិក​​ដែល​បើកនៅ ការិយាល័យ​ អេ អឹម ខេ ឬ គណនី​របស់​និយោជក
  • ផ្ទេរប្រាក់​ខែ​ទៅកាន់​គណនីរបស់​បុគ្គលិក ​ដែល​បើក​នៅ​ការិយាល័យ​ អេ អឹម ខេ ផ្សេងពី​គណនី​និយោជក
  • ផ្ទេរប្រាក់​ខែ​ទៅក្នុង​គណនី​របស់​បុគ្គលិក ​ដែល​បើក​នៅ​សាខា​អង្គស្នួល​ ដាច់​ដោយ​​ឡែក​ពី​គណនី​មេរបស់​និយោជក
  • ផ្ទេរប្រាក់​ខែ​ទៅក្នុង​គណនី​របស់​បុគ្គលិក ​ដែល​បើក​នៅ​សាខា​ភ្នំពេញ ជាមួយនឹង​គណនី​មេ​របស់​និយោជក (លើកលែង​សាខាអង្គស្នួល)
  • ថ្លៃសេវា​ប្រាក់​បៀវត្សរ៍​នឹង​ត្រូវ​កាត់​ចេញពី​គណនី​របស់​និយោជក
  • អាចធ្វើ​ប្រតិបត្តិការ​​ជា​ប្រាក់ រៀល  ដុល្លារ  ឬ ​បាត
ទាំងក្រុមហ៊ុន និង​បុគ្គលិក​ ត្រូវមាន​គណនីនៅ​ អេ អឹម ខេ។
អញ្ចើញទៅកាន់​ការិយាល័យ អេ អឹម ខេ ដែល​នៅ​ជិត​លោក​អ្នក និង​ជួប​មន្ត្រី​សេវាអតិថិជន​ ដែល​នឹង​ធ្វើការ​ណែនាំលោក​អ្នក​អំពី​នីតិវិធីទាំងអស់​ ឬ​ សម្រាប់​ព័ត៌មាន​លម្អិត ទូរស័ព្ទមកលេខ ០២៣ ២២ ០២ ០២ / ១៨០០ ២០០ ២០០។​

 

Customer Service:
Tel: 023 220 202
Toll Free: 1800 200 200