កម្ចីសងបណ្តាក់ - ធនាគារភូមិ
2017-Mar-16 09:14 [Viewed : 3114]

កម្ចីបណ្តាក់​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​អតិថិជន ​ក្នុង​ការ​គ្រប់​គ្រង​តម្រូវ​​ការ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ដោយ​ខ្លួន​ឯង។ ដូច្នេះ ពួកគេ​អាច​សម្រេចថា​ពេល​ណា​​ត្រូវ​ការ​សាច់​ប្រាក់​ ​ដោយ​របៀប​ណា ក្នុង​ពេល​ដកប្រាក់​ម្តងៗ​ក្នុង​វដ្តវគ្គកម្ចី​នីមួយៗ​។ ពួកគេ​ក៏​អាច​សម្រេច​ចិត្ត​បង់​សង​វិញ​ខ្លះ​នៅ​ពេល​ពួកគេ​​មាន​ប្រាក់​នៅ​សល់​ក្នុង​ដៃ ដើម្បី​កាត់​បន្ថយចំនួន​ការប្រាក់​ដែល​ត្រូវ​បង់។ បើទោះ​បី​មាន​ភាព​បត់​បែន​ខ្ពស់ និង​មាន​រយៈពេល​វែងក្តី អេ អឹម ខេ មិន​តម្រូវ​ឲ្យ​មាន​ការ​បង់​ប្រាក់​កក់សម្រាប់​​កម្ចី​មិន​ទាន់​ប្រើ​ប្រាស់ ឬ ក៏​ពិន័យ​ចំពោះ​ការ​បង់​សង​មុន​កាលកំណត់​នោះដែរ។

  • ប្រភេទរូបិយ​ប័ណ្ណ ៖ ប្រាក់រៀល និង ប្រាក់បាត
  • ទំហំកម្ចី ៖ រហូតដល់ ២.០០០.០០០ រៀល ឬទំហំទឹកប្រាក់​ដែល​មាន​តម្លៃស្មើ
  • រយះពេលកម្ចី ៖ ​ចាប់ពី ៣ រហូតដល់ ២៤ ខែ
  • អត្រាការប្រាក់ប្រចាំខែ៖ TBC
  • របៀបបង់សង់ ៖ បង់ការប្រាក់​រៀងរាល់​ខែ
  • អតិថិជនកម្ចីទាំងអស់អាចទទួលបានអត្ថប្រយោជន៍បន្ថែម​ដូចជា​ ៖
    • អាចខ្ចីកម្ចីសង្គ្រោះបន្ទាន់
    • ទិញ​ធានារ៉ាប់រងខ្នាតតូចលើសុខ​ភាព និង​គ្រោះថ្នាក់
    • លុបបំណុលក្នុងករណីទទួលមរណៈ​ភាព​ជាយ​ថា​ហេតុ
  • ជានីតិជន (អាយុ ចាប់​ពី ១៨ ឆ្នាំ ឡើង​ទៅ)
  • មានទីលំនៅអចិន្ត្រៃយ៍​ក្នុង​តំបន់
  • ទូរស័ព្ទមកលេខ ០២៣ ២២០ ២០២ /១៨០០ ២០០ ២០០
  • ឬ ស្នើសុំដោយផ្ទាល់មកកាន់បុគ្គលិក អេ អឹម ខេ ឬ ប្រធានធនាគារភូមិក្នុងតំបន់របស់លោកអ្នក
  • ឬ មកកាន់ការិយាល័យ ឬ​ ភ្នាក់ងារ អេ អឹម ខេ ដែល​នៅ​ជិត ​លោក​អ្នក​បំផុត។

 

Customer Service:
Tel: 023 220 202
Toll Free: 1800 200 200