ដំណឹងជ្រើសរើសបុគ្គលិក​
អេ អឹម ខេ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជាលើវិសាលភាព ប្រតិបត្តិការទូទាំងប្រទេស។ គិតត្រឹមខែឧសភា ឆ្នំា២០១៧ អេ អឹម ខេ មានបុគ្គលិកចំនួន ២.៤៤៨ នាក់ កំពុងបម្រើអតិថិជន ៥៩៤.៣២០ នៅក្នុងភូមិ ១២.៥៣៧ នៅទូទាំង​ព្រះរាជាណាចក្រ​​កម្ពុជា។ ចំនួន​នេះ​​​ស្មើ​នឹង ៨៩% ភាគរយ​នៃចំនួនភូមិ​សរុប​ទូទាំង ប្រទេស។​ យើងកំពុងផ្តល់ឱកាសការងារជាច្រើននៅតាម សាខា/នាយកដ្ឋាននីមួយៗ ដើម្បីពង្រីកអាជីវកម្មរបស់យើង។
អេ អឹម ខេ កំពុងមានតម្រូវការជ្រើសរើសបុគ្គលិក ដែលមាន​លក្ខណៈសម្បត្តិ​គ្រប់​គ្រាន់ និង​បទពិសោធន៍​ពាក់​ព័ន្ធ​សម្រាប់​មុខ​តំណែង​ដូច​ខាង​ក្រោម៖
#   តំណែងជ្រើសរើស  # ទីតាំងការងារ ថ្ងៃផុតកំណត់ ពិពណ៌នាការងារ
គន្លឹះ សូមចុចលើពាក្យ ទាញយកពិពណ៌នា ដើម្បីបើកមើល ឬ ទាញយក​ពិពណ៌​នា​ការ​ងារ​លម្អិត។

បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍ សូម​ផ្ញើ​ពាក្យសុំបម្រើការងារ និង​ប្រវត្តិរូបសង្ខេប មកកាន់​ការិយាល័យ​សាខា ឬអនុសាខា​ណាមួយ​របស់ ​អេ អឹម ខេ ឬ ការិយាល័យ​កណ្តាល​ ដែល​មាន​អាសយដ្ឋាន នៅ​អាគារ​លេខ ២៨៥ មហាវិថី ​យុទ្ធពលខេមរៈភូមិន្ទ (២៧១) សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ឬ ផ្ញើ​អ៊ីម៉ែល​មកកាន់ recruitment@amkcambodia.com

ឯកសារត្រូវភ្ជាប់៖

▪ ច្បាប់​​ចម្លង​សញ្ញាបត្រ​ ឬ លិខិត​បញ្ជាក់​ពី​សាកល​វិទ្យាល័យ​ដែល​ទទួលបាន​
▪ ច្បាប់ចម្លង​អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និង​សំបុត្រកំណើត។
▪ ច្បាប់​ចម្លង​ព្រឹត្តិប័ត្រពិន្ទុកាន់តែប្រសើរ។

មាន​​តែ​បេក្ខជន​ដែល​ជាប់​វគ្គ​ជម្រុះ​ប៉ុណ្ណោះ​ដែល​នឹង​ត្រូវបាន​ទាក់​ទង​ដើម្បី​សម្ភាសន៍។ ស្ត្រី និង​ជនពិការដែលមាន សមត្ថភាព​ ​​ត្រូវ​បាន​​លើកទឹកចិត្ត​ឲ្យ​ដាក់​ពាក្យបម្រើការងារ។ អេ អឹម ខេ គឺជាគ្រឹះស្ថាន ​ដែល​ផ្តល់​ឱកាសការងារ​ស្មើគ្នា​។

ចំណាំ៖ ប្រសិនបើពុំមានការបង្ហាញ​ពី​​មុខ​តំណែងទំនេរទេនោះ ឬ ក្នុង​ករណី​មុខ​តំណែងកំពុង​ចេញ​ផ្សាយ​​នោះមិន​ត្រូវ​នឹង​អ្នក​ផ្ទាល់​ នោះ​លោក​អ្នក​អាច​ទាក់​ទង​មក recruitment@amkcambodia.com សម្រាប់​ទទួលបាន​ព័ត៌មាន​បន្ថែម​ពី ​អេ អឹម ខេ។
សម្រាប់ព័ត៌មានលម្អិត សូមទូរស័ព្ទមកលេខ៖ ០២៣ ៩៩៣ ០៦២/០២៣ ២២៤ ៧៦៣។

គន្លឹះ៖ ដើម្បី​ជៀសវាង​បញ្ហា​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​អ៊ីម៉ែល ត្រូវប្រាកដថា​អ្នក​បាន​ធ្វើ​​ឲ្យ​​ទំហំឯកសារដែល​ផ្ញើ​មក​នោះ​មាន​ទំហំតូចបំផុត​ដែល​អាច​ធ្វើ​ទៅ​បាន និង​ត្រូវ​ធ្វើការ​ផ្ទៀងផ្ទាត់​អាសយដ្ឋាន​អ៊ី​ម៉ែល​ឲ្យ​បាន​ត្រឹម​ត្រូវ​មុនចុចផ្ញើ។

Customer Service:
Tel: 023 220 202
Toll Free: 1800 200 200