|
ទិដ្ឋភាពច្បាប់ Wednesday, 30-Mar-2011 15:34:53 GMT+7 [ ត្រូវបានមើល : 30733 ] ![]() ទិដ្ឋភាពច្បាប់
ការចុះឈ្មោះ ឫ ការផ្ដល់អាជ្ញាបណ្ណដោយធនាគារជាតិនៃកម្ពុជាសម្រាប់ គ្រឹះស្ថានផ្ដល់សេវាមីក្រូហិរញ្ញវត្ថុ គឺកត្តា កំណត់ ដែល មិនអាចខកខានបានគឺប្រតិបត្តិករ ត្រូវតែធ្វើតាមលក្ខខណ្ឌ យ៉ាងតិចមួយ ឬ ច្រើនក្នុងចំណោម លក្ខខណ្ឌដូចខាងក្រោម៖ ទំហំផលបត្រប្រាក់កម្ចី >=១០០០ លានរៀល (២៥០,០០០ដុល្លារអាមេរិក) ការគៀងគរប្រាក់សន្សំដោយស្ម័គ្រចិត្ត >= ១លានរៀល (២៥០ដុល្លារអាមេរិក) ការគៀងគរប្រាក់សន្សំដោយស្ម័គ្រចិត្ត ដូច្នេះធនាគារជាតិនៃកម្ពុជាបានផ្តល់ជម្រើសពីរសម្រាប់ប្រតិបត្តិករមីក្រូហិរញ្ញវត្ថុនៅកម្ពុជាៈ បញ្ញាតិ្តគន្លឹះសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានដូចខាងក្រោម៖ ក)កម្ចីដែលមានការិយបរិចេ្ឆទ<១ឆ្នាំ ដែលហួសកាលកំណត់ពី ៦១ទៅ៩០ថ្ងៃ ក)កម្ចីដែលមានការិយបរិចេ្ឆទ<១ឆ្នាំ ដែលហួសកាលកំណត់>៩០ថ្ងៃ ![]() កម្ពុជា និង មីក្រូហិរញ្ញវត្ថុ Monday, 28-Mar-2011 10:27:26 GMT+7 [ ត្រូវបានមើល : 29776 ] ![]() កម្ពុជា និង មីក្រូហិរញ្ញវត្ថុ ជាធម្មតា ការផ្ដល់ឥណទានតែងតែជួបប្រទះនូវឧបសគ្គសម្រាប់តំបន់ជនបទក្នុង ព្រះរាជាណាចក្រកម្ពុជា ដោយសារតែការចំណាយថ្លៃដើមខ្ពស់ ភាពមិនអាចត្រួត ពិនិត្យ និងបង្គាប់លើសិទ្ធិទ្រព្យសម្បត្តិ និងសកម្មភាពសេដ្ឋកិច្ចកម្រិតទាប។ ជាលទ្ធផល ចំនួនភាគច្រើននៃប្រជាជននៅទីជនបទ ស្ទើរតែមិនអាចប្រើប្រាស់ សេវាហិរញ្ញវត្ថុផ្លូវការ។ ដោយគិតមកត្រឹមឆ្នាំ២០០៨ វិស័យមីក្រូហិរញ្ញថ្មីនេះ បានបម្រើប្រជាជានចំនួន ២១៤,០០០នាក់។ នៅពេលដែលឈានដល់ចំនួន ដ៏ច្រើនបែបនេះ មានន័យថាមានការកើនឡើងនូវហានិភ័យ សម្រាប់អតិថិជន ក៏ដូចជាប្រតិបត្តិករមីក្រូហិរញ្ញវត្ថុផងដែរ។ ហេតុដូច្នេះហើយ ទើបភាគទុនិកនៃវិស័យមីក្រូហិរញ្ញវត្ថុគិតថា តម្រូវមានបទ ប្បញត្តិគឺចាំបាច់ដើម្បីគ្រប់គ្រងវិស័យមីក្រូហិរញ្ញវត្ថុនេះ។ ធនាគារជាតិនៃកម្ពុជាបាន ចេញអនុក្រិតស្ដីពីការ ផ្ដល់អាជ្ញាបណ្ណកៀរគរប្រាក់សន្សំពីសាធារណជន និងការចុះបញ្ជីសម្រាប់ប្រតិបត្តិករមីក្រូហិរញ្ញវត្ថុខ្នាតតូច។ ដោយសារវិស័យមីក្រូហិរញ្ញវត្ថុមានការរីកចម្រើនគួរអោយកត់សំគាល់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ២១ ត្រូវបាន ផ្ដល់អាជ្ញាបណ្ណដោយធនាគារជាតិនៃកម្ពុជា ហើយមានធនាគារពាណិជ្ជមួយក៏បានផ្ដល់ផលិតផលកម្ចីខ្នាតតូច ផងដែរ។ បន្ទាប់ពីធនាគារអេស៊ីលីដា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលធំជាងគេគឺ អេ អឹម ខេ (លើផ្នែកចំនួន អតិថិជនដែលចំនួនច្រើនជាងគេ) ដែលកំពុងបម្រើអតិថិជនច្រើនជាង ២៥ ម៉ឺននាក់ នៅទូទាំងប្រទេស។ នៅឆ្នាំ១៩៩២ បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពបញ្ចប់ជម្លោះផ្ទៃក្នុងដ៏ជូរចត់អស់ជាងបីទសវត្សមក ព្រះរាជណាចក្រ កម្ពុជា សេដ្ឋកិច្ចបានងើបឡើងយ៉ាងឆាប់រហ័ស។ ជំនួយអន្តរជាតិដ៏សម្បើម និងដោយមានការរីកចម្រើននៃកិច្ចសហប្រតិបត្តិការ ទន្តឹមនិងការពង្រីកបទពិសោធន៍ ដំបូងនៃវិស័យមីក្រូហិរញ្ញវត្ថុ ឧស្សាហកម្មមីក្រូហិរញ្ញវត្ថុនាពេលបច្ចុប្បន្នបានកើនចំនួនសហគ្រិនខ្នាតតូចរហូតដល់ ជាងកន្លះលានសហគ្រិន។ បទពិសោធន៍ដំបូងនៃមីក្រូហិរញ្ញវត្ថុ គឺការតម្រង់ទិសឥណទាន ការគិតគូពីការចាប់ផ្ដើមធ្វើសកម្មភាពអាជីវកម្ម ដំបូងបំផុត។ ឥណទានខ្នាតតូចដំបូង ត្រូវបានផ្ដល់ដោយអង្គការក្រៅរដ្ឋាភិពបាលដើម្បីបំពេញនូវចន្លះខ្វះខាត ដែលវិស័យធនាគារពុំអាចធ្វើបាន។ ដោយមិនមានប្រព័ន្ធការងារតាមបែបធនាគារ អង្គការក្រៅរដ្ឋាភិបាល មួយចំនួនដូចជា GRET, World Relief, ACLEDA, និង CRSបានដំណើរការគម្រោងឥណទានដោយរូបភាព ផ្ដល់សាច់ប្រាក់ដោយផ្ទាល់ដៃតែម្តង។ វិស័យមីក្រូហិរញ្ញវត្ថុបានលូតលាស់ឡើង ជាអាជីវកម្មដែលមានវិសាលភាពធំធេងឡើងក្នុងប្រទេសកម្ពុជា ជាមួយ និងប្រភេទសេវាកម្មផ្សេងៗគ្នា (ធនាគារពាណិជ្ជ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ, ឥណទានសហគម)។ សមិទ្ធផលទាំងឡាយបានកើនឡើងយ៉ាងខ្លាំង ព្រមទាំងការផ្តល់នូវផលិតផល/សេវាកម្មកាន់តែសម្បូរបែប។ អ្នកចំណូលថ្មីក្នុងឧស្សាហកម្មនេះគឺជាក្រុមហ៊ុនឯកជនដែលមានប្រវត្តិជាក្រុមហ៊ុនពាណិជ្ជ ប៉ុនែ្តគ្មានបទពិសោធ ជាអង្គការក្រៅរដ្ឋាភិបាលឡើយ (ដូចជា Maxima, Cambodia Microfinance and Tong Fa Microfinance)។ ត្រឹមត្រីមាសទី៣នៃឆ្នាំ២០១០នេះ វិស័យមីក្រូហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាបាននឹងកំពុងបម្រើអតិថិជនប្រមាណ ១លាននាក់ និងអ្នកដាក់ប្រាក់សន្សំចំនួន ១៣០,០០០នាក់ (ចំនួននេះមិនរួមបញ្ចូលអតិថិជនរបស់ធនាគារ អេស៊ីលីដាទេ)។ សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ២០០៤ ដែលមានសមាជិកតែ ៦ប៉ុណ្ណោះ។ បន្ទាប់ពីកាចាប់ផ្ដើមដំណើរការរបស់ខ្លួន CMA បានបង្ហាញអោយឃើញពីសារៈសំខាន់កាន់តែ ទូលំទូលាយ ឡើងក្នុងការចែករំលែកព័ត៌មាន រវាងគ្នានិងគ្នាទៅវិញទៅមក មានដូចជាការតំណាងអោយ ឧស្សាហកម្មមីក្រូហិរញ្ញវត្ថុ ការរៀបចំវគ្គបណ្ដុះបណ្ដាល និងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។ ហើយនិងឈាន ដល់កំរិតមួយនៃការចែករំលែកព័ត៌មានទៅកាន់អតិថិជន សម្របសម្រួលការទាក់ទាញវិនិយោគគិនក្នុងតំបន់ដូចជា MIS development និងជាយន្តការសម្រាប់ការចែករំលែកទៅកាន់ឧស្សាហកម្មផ្សេងទៀត។ ឱកាសសម្រាប់អនាគតរបស់វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជារួមបញ្ចូលទាំងការប្រកួតប្រជែង បញ្ហានៃថ្លៃដើម ការប្រាស់ ចាកពីបេសកកម្មរបស់ខ្លួន និងការជាប់បំណុលវណ្ឌករបស់អតិថិជន។ តម្រូវការចាំបាច់របស់ការិយាល័យ ឥណទានបានកំណត់រួចហីយពីរូបមន្តកាត់បន្ថយបំណុលវណ្ឌករបស់អតិថិជន ដែលបណ្ដាលមកពី ការខ្ចីព្រមគ្នា ក្នុងពេលតែមួយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងៗគ្នា។ ឯកសារយោង និងប្រភពផ្សេងៗទៀត ![]() ចំនួនអតិថិជនរបស់ MFIs Friday, 8-Jun-2012 14:49:05 GMT+7 [ ត្រូវបានមើល : 28896 ] ![]() ចំនួនអតិថិជនរបស់ MFIs គ្រឹះស្ថាន អេ អឹម ខេ ទទួលបានចំណាត់លេខ ១ ដោយផ្អែកលើចំនួនអតិថិជន។ អេ អឹម ខេបានក្លាយជាគ្រឹះស្ថាន ដ៏ឈានមុខដែលបម្រើអតិថិជនច្រើនជាងគ្រឹះស្ថាននានា នៅក្នុង ព្រះរាជាណាចក្រកម្ពុជា។ ![]() ចំនួនផលប័ត្រសរុប MFIs Friday, 8-Jun-2012 15:41:58 GMT+7 [ ត្រូវបានមើល : 28937 ] ![]() ក្នុងអំឡុងត្រីមាសទី១ឆ្នាំ២០១២នេះស្ទើរតែគ្រប់ស្ថាប័នមីក្រូហិរញ្ញវត្ថុ ទាំងអស់មានការកើនឡើងនូវផលប័ត្រប្រាក់កម្ចី។ ![]() ទំហំកម្ចីជាមធ្យមរបស់ MFIs Friday, 8-Jun-2012 15:22:12 GMT+7 [ ត្រូវបានមើល : 29017 ] ![]() ទំហំកម្ចីជាមធ្យមរបស់ MFIs គ្រឹះស្ថាន អេ អឹម ខេ, ចំរើន មានទំហំប្រាក់ កម្ចីតូចជាងគេ ។ គ្រឹះស្ថាន អេ អឹម ខេ នៅតែស្ថិតក្នុងទីតាំងជាយូរមក ហើយក្នុងនាមជា គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ដែលផ្ដល់ប្រាក់កម្ចីខ្នាតតូច ជាងគេ ។ ![]() អ្នកនាំមុខគេតាមខេត្ត
Friday, 8-Jun-2012 15:12:17 GMT+7 [ ត្រូវបានមើល : 28945 ] ![]() អ្នកនាំមុខគេនៅតាមខេត្ត
![]() |
English
ភាសាខ្មែរ
វេបម៉ែល
តម្លើងយូនីខូដខ្មែរ
.png)



