|
អតិថិជនរបស់យើង Tuesday, 22-Nov-2011 16:57:23 GMT+7 [ ត្រូវបានមើល : 26783 ] ![]() អតិថិជនរបស់យើង ឆ្លងតាមការស្រាវជ្រាវ និងការស្ទង់មតិ យើងសង្កេតឃើញថាគ្រឹះស្ថាន អេ អឹម ខេ មានការយល់ច្បាស់ពីតម្រូវការរបស់អតិថិជន និង បម្រែបម្រួលលក្ខខណ្ឌទីផ្សារ។ ផ្នែកខាងស្រាវជ្រាវផ្ទៃក្នុងរបស់ គ្រឹះស្ថាន អេ អឹម ខេ បានធ្វើការយ៉ាងសកម្មលើការផ្តល់ព័ត៌មានដែលទាក់ទង សម្រាប់ជាជំនួយដល់គ្រឹះស្ថាន អេ អឹម ខេ ដើម្បីធ្វើការស្ទាបស្ទង់ គ្រប់គ្រង និង រាយការណ៍អំពីការអនុវត្តន៍លើកិច្ច ការសង្គម។ ព័ត៌មាននេះ ត្រូវបានបញ្ចូលទៅក្នុងរបាយការណ៍របស់អតិថិជន គ្រឹះស្ថាន អេ អឹម ខេ ដែលផ្ទុកនូវព័ត៌មានស្តីពី គំរូលំហូរសាច់ប្រាក់ ការប្រើប្រាស់ ការកាន់កាប់ទ្រព្យសកម្ម ភាពចុះទន់ខ្សោយនៃវិបត្តិផ្សេងៗ និង ការដោះស្រាយបញ្ហាទាក់ទងនឹងផ្នែកបច្ចេកទេសជាដើម។ យោងតាមការស្រាវជ្រាវ អតិថិជនរបស់យើងមានចរិកលក្ខណៈដូចខាងក្រោម៖
![]() ចំណូលគ្រួសារ Monday, 28-Mar-2011 10:23:02 GMT+7 [ ត្រូវបានមើល : 26928 ] ![]() ចំណូលគ្រួសារ ក្រុមគ្រួសាររបស់អតិថិជន គ្រឹះស្ថាន អេ អឹម ខេ ទទួលបានប្រាក់ចំណូលពីវិស័យកសិកម្ម សកម្មភាពមិនមែន កសិកម្ម និង ប្រភពចំណូលផ្សេងៗទៀត។ ![]() ចំណាយគ្រួសារ Monday, 28-Mar-2011 09:59:55 GMT+7 [ ត្រូវបានមើល : 26692 ] ![]() ចំណាយគ្រួសារ ការចំណាយលើចំណីអាហារនៅតែជាកត្តាដ៏សំខាន់នៅក្នុងគ្រួសារ ក្នុងនោះ ៩៧%នៃការចំណាយលើអាហារគឺជា ផ្នែកមួយក្នុងចំណោមការចំណាយធំៗ (ចំណុចនៃគំនូសតាងខាងក្រោមបង្អស់)។ ជាងពាក់កណ្តាលនៃអ្នកដែល ត្រូវបានសម្ភាសន៍បាននិយាយថា ការចំណាយលើអាហារគឺជាការចំណាយដ៏ចំបងរបស់ពួកគេ (ចំណុចនៃគំនូស តាងខាងលើ)។ ![]() ចំណូល និងចំណាយតាមរដូវកាល Monday, 28-Mar-2011 10:01:34 GMT+7 [ ត្រូវបានមើល : 26683 ] ![]() ចំណូល និងចំណាយតាមរដូវកាល ចំណូល និង ចំណាយរបស់គ្រួសារនៅជនបទមានការប្រែប្រួលទៅតាមរដូវកាល។ ![]() ភាពងាយប្រឈមមុខរបស់គ្រួសារ Monday, 28-Mar-2011 10:02:24 GMT+7 [ ត្រូវបានមើល : 26511 ] ![]() ភាពងាយប្រឈមមុខរបស់គ្រួសារ គំនូស១ខាងក្រោមនេះ បង្ហាញពីការប្រៀបធៀបទិន្នន័យឆ្នាំមុន ដោយអតិថិជន គ្រឹះស្ថាន អេ អឹម ខេ ៤៤%បានគិតថាស្ថានភាពសេដ្ឋកិច្ចរបស់ពូកគេស្ថិតនៅដដែល។៣៤%បានរាយការណ៍ថា មានភាពប្រសើរជាងមុន ផ្ទុយទៅ វិញគ្រួសារ ១៨%ទៀតបានគិតថាស្ថានភាពកាន់តែអាក្រក់ឡើង។ ចំណែកគ្រួសារដែលរាយការណ៍ថាស្ថានភាព សេដ្ឋកិច្ច / ប្រាក់ចំណូលរបស់ពួកគេបានធ្លាក់ចុះមានចំនួន ២% ហើយ ៣%ទៀតនិយាយថាវាបានកើនឡើង យ៉ាងខ្លាំង។ ![]() រយៈពេលប្រើផលិតផល
Thursday, 24-Jan-2013 09:35:34 GMT+7 [ ត្រូវបានមើល : 26367 ] ![]() រយៈពេលប្រើផលិតផល ផលិតផលរបស់ គ្រឹះស្ថាន អេ អឹម ខេ ត្រូវបានរៀបចំឡើង ដើម្បីបំពេញទៅ តាមតម្រូវការផ្នែកហិរញ្ញវត្ថុរបស់ អតិថិជន ដោយសាររបៀបនៃការរស់នៅ និង ប្រភពចំណូលរបស់ពួកគេមានការប្រែប្រួល។ អតិថិជនទូទៅរបស់ គ្រឹះស្ថាន អេ អឹម ខេ បានចូលរួមជាអតិថិជនធនាគារភូមិ ដោយធ្វើការប៉ាន់ ប្រមាណលើចំនួន ឥណទានខ្នាតតូច តាមរយៈឥណទានក្រុមធានា។ ដោយផ្អែកលើលំហូរនៃចំណូល អតិថិជនអាចធ្វើការជ្រើសរើសរវាង កម្ចីដែល បង់ជារំលោះ ឬ សងនៅចុងវគ្គ។ អតិថិជនល្អដែលបានសងបំណុលមក គ្រឹះស្ថាន អេ អឹម ខេ ទទួលបាន នូវអត្ថប្រយោជន៍ ដូចជាទឹកប្រាក់កម្ចីកើនខ្ពស់ជាងមុន ហើយអត្រាការប្រាក់នឹងត្រូវបានបញ្ចុះ សម្រាប់កម្ចីលើក ក្រោយៗទៀត។ អតិថិជនដែលទទួលបានជោគជ័យ អាចប្រើប្រាស់ឥណទានពិដាន និង ជាពិសេសឥណទានសង្រ្គោះបន្ទាន់ក្នុងករណីដែលមានតម្រូវការចាំបាច់នៅ ក្នុងគ្រួសារ។ ចំពោះអតិថិជនដែលមានបំណងខ្ចីនូវចំនួនទឹកប្រាក់ច្រើន អាចធ្វើការជ្រើសរើសយកប្រភេទឥណទានឯកត្តជន រួមមានកម្ចី កម្ចីសម្រាប់ការពង្រីកអាជីវកម្ម និង កម្ចីតាមរដូវកាល។ ដោយសារតែចំនួន និង ហានិភ័យ មានកម្រិតខ្ពស់ ដូចនេះរាល់កម្ចីខាងលើនេះតម្រូវអោយមានវត្ថុបញ្ចាំ និង អ្នកធានា។ សម្រាប់អ្នករស់នៅក្នុងទីក្រុង គ្រឹះស្ថាន អេ អឹម ខេ បានផ្តល់នូវផលិតផលផ្សេងមួយទៀតគឺ ឥណទានដើម្បី គ្រួសារយើង ដែលតម្រូវអោយអតិថិជនអាចបំពេញលក្ខខណ្ឌដូចជា មានលំនៅដ្ឋាន វត្ថុបញ្ចាំ និង អ្នកធានា។ អតិថិជនរបស់ គ្រឹះស្ថាន អេ អឹម ខេ ជាច្រើនទទួលបានភាពជោគជ័យយ៉ាងខ្លាំងក្នុងមុខជំនួញ រហូតដល់ពួកគេ លែងមានតម្រូវការឥណទាន។ នេះមានន័យថាពួកគេមានមូលធនលើស ហើយមានបំណងចង់ធ្វើការវិនិយោគ លើការសន្សំ។ គ្រឹះស្ថាន អេ អឹម ខេ បានផ្តល់អោយអតិថិជនទាំងនេះនូវផលិតផលសន្សំមួយចំនួនដូចជា គណនីសន្សំងាយស្រួល គណនីសន្សំស្ថាប័ន គណនីសន្សំមានការកំណត់ (ដកប្រាក់នៅចុងវគ្គ), គណនីសន្សំមានកាលកំណត់ (ដកប្រាក់ប្រចាំខែ), គណនីមានកាលកំណត់សម្រាប់ស្ថានប័ន (ដកប្រាក់នៅចុងវគ្គ) និង គណនីអនាគត ។ល។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅគេហទំព័រ ផលិតផល និង សេវាកម្ម។ ![]() | ||||
English
ភាសាខ្មែរ
វេបម៉ែល
តម្លើងយូនីខូដខ្មែរ





