|
សេចក្តីសង្ខេបពីផលិតផល Wednesday, 6-Feb-2013 07:50:01 GMT+7 [ ត្រូវបានមើល : 54121 ] ![]() សេចក្តីសង្ខេបផលិតផល ផលិតផលរបស់គ្រឹះស្ថាន អេ អឹម ខេ ត្រូវបានរៀបចំឡើងដើម្បីបំពេញទៅ តាមតម្រូវការផ្នែកហិរញ្ញវត្ថុរបស់អតិថិជន ព្រោះរបៀបនៃការរស់នៅ និង ប្រភពចំណូលរបស់ពួកគេមានការប្រែប្រួល។ គ្រឹះស្ថាន អេ អឹម ខេបានផ្តល់ផលិតផលកម្ចី សន្សំ និងផ្ទេរប្រាក់ក្នុងស្រុក។ អតិថិជនទូទៅរបស់គ្រឹះស្ថាន អេ អឹម ខេ គឺជាអតិថិជនធនាគារភូមិដោយធ្វើ ការប៉ាន់ប្រមាណលើចំនួន ឥណទាន ខ្នាតតូចតាមរយៈឥណទានក្រុម ដែល មានការធានា។ ដោយផ្អែកលើលំហូរ នៃចំណូលអតិថិជន អាចធ្វើការជ្រើស រើស រវាងកម្ចីដែលមានការសងរំលោះ ឬ សងនៅចុងវគ្គ។ អតិថិជនល្អដែលបានសងបំណុលមក គ្រឹះស្ថាន អេ អឹម ខេ ត្រូវបានផ្តល់អោយនូវអត្ថប្រយោជន៍ ដែលទទួល បាននូវទឹកប្រាក់កម្ចីខ្ពស់ជាងមុន ហើយ អត្រាការប្រាក់នឹងត្រូវបានបញ្ចុះសម្រាប់កម្ចីលើកក្រោយៗទៀត។ អតិថិជនដែលទទួលបានជោគជ័យអាចធ្វើការប្រើប្រាស់ឥណទានពិដាន និង ឥណទានសង្រ្គោះបន្ទាន់ ក្នុងករណី ដែលមានតម្រូវការ។ ចំពោះអតិថិជនដែលចង់ខ្ចីប្រាក់ដែលមានចំនួនច្រើន អាចធ្វើការជ្រើសរើសយកប្រភេទឥណទានឯកត្តជនរួមមានកម្ចីសម្រាប់ការពង្រីកអាជីវកម្ម និងកម្ចីតាមរដូវកាល។ ដោយសារតែចំនួន និង ហានិភ័យមានកម្រិតខ្ពស់ ដូចនេះរាល់កម្ចីខាងលើនេះតម្រូវអោយមានវត្ថុបញ្ចាំ និង អ្នកធានា។ សម្រាប់អ្នករស់នៅជាយទីក្រុង ឬ រាជធានី គ្រឹះស្ថាន អេ អឹម ខេ បានផ្តល់នូវផលិតផលផ្សេងមួយទៀតគឺ ប្រាក់កម្ចីដើម្បីគ្រួសារយើង ដែលតម្រូវអោយអតិថិជនមានលំនៅដ្ឋានអចិន្ត្រៃយ៍ វត្ថុបញ្ចាំ និង អ្នកធានា។ អតិថិជនរបស់គ្រឹះស្ថាន អេ អឹម ខេ ជាច្រើនទទួលនូវជោគជ័យយ៉ាងខ្លាំងក្នុងមុខជំនួញ រហូតដល់ពួកគេលែងមានតម្រូវការឥណទាន។ នេះមានន័យថាពួកគេមានមូលធនលើស ហើយមានបំណងចង់ធ្វើការវិនិយោគលើការសន្សំប្រាក់។ គ្រឹះស្ថាន អេ អឹម ខេ បានផ្តល់អោយអតិថិជនទាំងនេះនូវផលិតផលសន្សំមានដូចជា គណនីសន្សំងាយស្រួល គណនីសន្សំស្ថាប័ន គណនីមានកាលកំណត់ (ដកប្រាក់ចុងវគ្គ) គណនីមានកាលកំណត់ (ដកការប្រាក់ប្រចាំខែ) គណនីមានកាលកំណត់សម្រាប់ស្ថាប័ន (ដកប្រាក់ចុងវគ្គ) និង គណនីអនាគត។ ![]() ផលិតផលកម្ចី Wednesday, 6-Feb-2013 08:04:00 GMT+7 [ ត្រូវបានមើល : 54017 ] ![]() ផលិតផលកម្ចី
![]() ផលិតផលសន្សំ Monday, 17-Dec-2012 16:45:52 GMT+7 [ ត្រូវបានមើល : 53338 ] ![]() ផលិតផលសន្សំ
![]() សេវាផ្ទេរប្រាក់តាមសាខា/អនុសាខា
Wednesday, 4-Apr-2012 15:35:29 GMT+7 [ ត្រូវបានមើល : 48202 ] ![]() សេវាផ្ទេរប្រាក់តាមសាខា
![]() | ||||||||||||||||||||||||||||||||||||||||||||
English
ភាសាខ្មែរ
វេបម៉ែល
តម្លើងយូនីខូដខ្មែរ

.png)
.png)