អេ អឹម ខេ មានមោទនភាពយ៉ាងខ្លាំងចំពោះការចងសម្ព័ន្ធភាពជាដៃគូ ជាមួយស្ថាប័នដូចខាងក្រោមនេះ ៖ អេ អឹម ខេ និង សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) គឺជាដៃគូសហការចាប់តាំងពី ខែតុលា ឆ្នាំ២០០៨។ IFC បានផ្តល់នូវការឧបត្ថម្ភ និង គាំទ្រចំពោះ អេ អឹម ខេ ដោយធ្វើការរង្វាយតម្លៃលើយុទ្ធសាស្រ្តរយៈពេលវែង ព្រមទាំង ជួយបង្កើតនូវផលិតផលថ្មីៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន អេ អឹម ខេ។ បណ្តាញមីក្រូហិរញ្ញវត្ថុ (MFN) គឺជាសមាគមអន្តរជាតិមួយ នៃស្ថាប័នមីក្រូហិរញ្ញវត្ថុដ៏ឈានមុខ។ អេ អឹម ខេ បានចូលរួមជាអធិបតីភាពក្នុងសមាគមនេះ នៅក្នុងឆ្នាំ២០១០ ហើយបានក្លាយខ្លួនជាសមាជិកសកម្មចាប់តាំងពីពេល នោះមក។ នៅក្នុងកិច្ចប្រជុំរបស់ MFN មានសមាជិកចំនួន ៣៣ មកពី២៨ប្រទេស ចូលរួមផ្តល់ជាមតិ បទពិសោធន៍ និង ស្វែងរកមធ្យោបាយថ្មីៗសំរាប់ដោះស្រាយចំពោះបញ្ហាផ្សេងៗ ដើម្បីសំរេចបាននូវការលូតលាស់ និងអោយមានដំណើរការល្អ។ អេ អឹម ខេ គឺជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)។ CMA គឺជាសមាគមមួយដែលមានតួនាទីយ៉ាងចំបងក្នុងការសម្របសម្រួលសមាជិក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់។