
ផលិតផលកម្ចី
១. តើ គ្រឹះស្ថាន អេ អឹម ខេ មានផលិតផលកម្ចីប៉ុន្មានប្រភេទ?
អេ អឹម ខេ ផ្តល់ជូនផលិតផលកម្ចីចំនួនពីរប្រភេទគឺ កម្ចីជាក្រុម និង កម្ចីឯកត្តជន។
២. តើ គ្រឹះស្ថាន អេ អឹម ខេ កំណត់អត្រាការប្រាក់យ៉ាងដូចម្តេច?
អត្រាការប្រាក់ នឹងប្រែប្រួលពី ២.២% ទៅ ៣% ក្នុងមួយខែ អាស្រ័យតាមទំហំនៃកម្ចី និង ប្រភេទនៃសេវាកម្ម (សេវាកម្មទៅដល់ផ្ទះ ឬសេវាកម្ម នៅការិយាល័យសាខា/អនុសាខា)។
៣. តើត្រូវមានលក្ខខណ្ឌអ្វីខ្លះ ដើម្បីទទួលបានប្រាក់កម្ចីពី គ្រឹះស្ថាន អេ អឹម ខេ?
គ្រឹះស្ថាន អេ អឹម ខេ ផ្តល់ជូនអតិថិជននូវលក្ខខណ្ឌប្រែប្រួលទៅតាមប្រភេទកម្ចី។ សំរាប់ព័ត៌មានបន្ថែមស្តីពីលក្ខខណ្ឌជាក់លាក់នៃផលិតផលកម្ចីនីមួយៗ សូមទំនាក់ទំនងជាមួយមន្រ្តីអតិថិជននៅតាមតំបន់របស់លោកអ្នក។
៤. ប្រសិនបើលោកអ្នក ចង់ផ្តល់យោបល់ទាក់ និងផ្តល់មតិរិះគន់ក្នុងន័យកែលម្អ ទាក់ទងទៅនឹងផ្នែកសេវាបំរើអតិថិជនប្រធានធនាគារភូមិ ឬ បុគ្គលិក អេ អឹម ខេ តើខ្ញុំអាចទំនាក់ទំនងតាមលេខទូរស័ព្ទណាខ្លះ?
លោកអ្នកអាចទាក់ទងមកបានតាមរយៈប្រព័ន្ធទូរស័ព្ទលេខ ០៩២/០១១/០១៦ ៧៩៩ ១១៤ ។
៥. តើទំហំប្រាក់កម្ចីផ្តល់ជូនអតិថិជនមានចំនួនប៉ុន្មាន?
ទំហំកម្ចី របស់ គ្រឹះស្ថាន អេ អឹម ខេ ត្រូវបានរៀបចំឡើងដើម្បីអោយអតិថិជនអាចមានលទ្ធភាពទទួលយកបាន។ ដូច្នេះហើយ គ្រឹះស្ថាន អេ អឹម ខេ មិនបានកំណត់ទំហំកម្ចីអប្បបរមាឡើយ។ ទំហំកម្ចីអតិបរមាគឺ មានចំនួន ៨,០០០,០០០ រៀល ឬ ២,០០០ ដុល្លារអាមេរិក ឬ ៨០,០០០ បាតថៃ។
៦. តើអតិថិជនអាចខ្ចីប្រាក់ ពីគ្រឹះស្ថាន អេ អឹម ខេ ក្នុងរយៈពេលប៉ុន្មាន?
គ្រឹះស្ថាន អេ អឹម ខេ មិនបានកំណត់រយៈពេលផ្តល់ប្រាក់កម្ចីជាអប្បបរមាទេ។ រយៈពេលកម្ចីអតិបរមា (វាអាចប្រែប្រួលទៅតាមប្រភេទកម្ចី) គឺ ២៤ ខែ។
៧. តើខ្ញុំអាចបង់សងត្រឡប់ទៅ គ្រឹះស្ថាន អេ អឹម ខេ វិញយ៉ាងដូចម្តេច?
លោកអ្នកអាចបង់សងត្រឡប់នៅផ្ទះ ឬ ភូមិរបស់លោកអ្នក ឬ នៅតាមបណ្តាសាខា ឬ អនុសាខារបស់ គ្រឹះស្ថាន អេ អឹម ខេ។
ផលិតផលប្រាក់សន្សំ
១. បច្ចុប្បន្ននេះ តើមានផលិតផលសន្សំមានប៉ុន្មានប្រភេទ?
ផលិតផលសន្សំមានបួនប្រភេទគឺ គណនីសន្សំទូទៅ គណនីងាយស្រួល គណនីមានកាលកំណត់ និង គណនីអនាគត។
២. តើត្រូវមានលក្ខខណ្ឌអ្វីខ្លះ ដើម្បីបើកគណនីនៅ អេ អឹម ខេ?
ប្រសិនបើលោកអ្នកមិនមានឯកសារខាងលើនេះទេ លោកអ្នកត្រូវធ្វើឯកសារស្នាក់នៅ ដែលមានការបញ្ជាក់ពីអជ្ញាធរមូលដ្ឋាន។
៣. តើទំហំទឹកប្រាក់សម្រាប់ការបើកគណនីលើកដំបូងមានចំនួនប៉ុន្មាន?
៤. តើ គ្រឹះស្ថាន អេ អឹម ខេ ផ្តល់អត្រាការប្រាក់យ៉ាងដូចម្តេច?
គ្រឹះស្ថាន អេ អឹម ខេ គិតការប្រាក់ជូនជារៀងរាល់ថ្ងៃ។ ការប្រាក់ត្រូវបានដាក់បញ្ចូលទៅក្នុងគណនីរបស់លោកអ្នកនៅរៀងរាល់ ៦ខែម្តង។
៥. តើខ្ញុំអាចបិទគណនី ឬ ដកប្រាក់មុនកាលកំណត់បានដែរ ឬ ទេ?
បាន
៦. ប្រសិនបើខ្ញុំបាត់សៀវភៅសន្សំ តើខ្ញុំត្រូវធ្វើដូចម្តេច?
លោកអ្នកត្រូវផ្តល់ដំណឹងមកកាន់ការិយាល័យសាខា គ្រឹះស្ថាន អេ អឹម ខេ ណាមួយ ដែលនៅជិតលោកអ្នកបំផុត។ គ្រឹះស្ថាន អេ អឹម ខេ នឹងចេញ សៀវភៅសន្សំថ្មីអោយលោកអ្នក។
៧. ប្រសិនបើខ្ញុំបានបើកគណនី ជាមួយគ្រឹះស្ថាន អេ អឹម ខេ តើខ្ញុំអាចដកប្រាក់នៅតាមសាខាខេត្តផ្សេងៗទៀតបានដែរ ឬ ទេ?
ខ្ញុំអាចដកប្រាក់បានពីគ្រប់ការិយាល័យសាខាគ្រឹះស្ថាន អេ អឹម ខេ ទូទាំងប្រទេសដោយពុំគិតថ្លៃសេវាឡើយ។

English
ភាសាខ្មែរ
វេបម៉ែល
តម្លើងយូនីខូដខ្មែរ